រឹតបន្តឹងចំណងមិត្តភាព ប្រពៃណីពិសេសរវាងវៀតណាមនិងគុយបា
(VOVWORLD) - នារសៀលថ្ងៃទី ២៣ ខែកក្កដា នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានទទួលជួប ឯកអគ្គរដ្ឋទូតគុយបា Orlando Nicolás Hernández Guillén ដែលមកជួបសម្តែងការគួរសមក្នុងឱកាសដែលលោកមកវៀតណាមបំពេញបេសក កម្មការទូត។
រដ្ឋមន្រ្តីការបរទេស លោក Bui Thanh Son បានទទួលជួបឯកអគ្គរដ្ឋទូតគុយបា Orlando Nicolás Hernández Guillén មកសម្តែងការគួរសមក្នុងឱកាសដែលលោកបានទទួលភារកិច្ចនៅវៀតណាម (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ លោក Bui Thanh Son បានសង្កត់ធ្ងន់ថា ទំនាក់ទំនងប្រពៃណីពិសេសរវាងវៀតណាមនិងគុយបាតែងតែត្រូវបានថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ គាំទ្រនិងពូនជ្រុំដោយឥតឈប់ឈរក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកនេះ ហើយត្រូវបានអភិវឌ្ឍយ៉ាងទូលំទូលាយនៅក្នុងពេលបច្ចុប្បន្ន។ លោករដ្ឋមន្រ្តីបានស្នើរឱ្យលោកឯកអគ្គរដ្ឋទូតយកចិត្តទុក ដាក់ជំរុញសកម្មភាពរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលនិងយន្តការសហប្រតិបត្តិការ ដទៃទៀតរវាងប្រទេសទាំងពីរនិងជំរុញវិធានការដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗ ដែលសមស្របទៅនឹងសក្តានុពលនិងឧត្តមភាពរបស់ភាគីនីមួយៗ។ ក្នុងនោះត្រូវយកចិត្តទុកដាក់ពិសេសក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល ការផ្គត់ផ្គង់វ៉ាក់សាំងនិងការផ្ទេរបច្ចេកវិទ្យាសម្រាប់ការផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺ កូវីដ ១៩។
លោកឯកអគ្គរដ្ឋទូត Orlando Nicolás Hernández Guillén បានអះអាងថា លោកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេសវៀតណាម ដើម្បីពង្រឹងនិងរឹតបន្តឹងថែមទៀតនូវចំណងមិត្តភាពប្រពៃណីពិសេស សាមគ្គីភាព កិច្ចសហប្រតិបត្តិការនិងការជឿទុកចិត្តគ្នារវាងបក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរគុយបានិងវៀតណាម៕