រឹតបន្តឹងចំណងសាមគ្គីភាពរវាងកុមារនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា

(VOVWORLD) - នាថ្ងៃទី ១០ ខែសីហា នៅទីក្រុងហូជីមិញ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានរៀបចំពិធីបើកមហោស្រពកុមារនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា ឆ្នាំ ២០២២ ក្រោមប្រធានបទ “រង្វង់ដៃមិត្តភក្តិ” ដោយមានការចូលរួមរបស់កុមារចំនួន ១៨៥ នាក់ និងកម្មាភិបាលទទួលបន្ទុកចំនួន ៣៤នាក់មកពីប្រទេសទាំងបី។ 
 រឹតបន្តឹងចំណងសាមគ្គីភាពរវាងកុមារនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា - ảnh 1មហោស្រពកុមារនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា ឆ្នាំ ២០២២។ (រូបថត៖ VOV)

នេះគឺជាសកម្មភាពជាក់ស្តែងដើម្បីអបអរសាទរ “ឆ្នាំសាមគ្គីភាព មិត្តភាពវៀតណាម - ឡាវ ឆ្នាំ ២០២២”  ខួបលើកទី ៦០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម - ឡាវ (៥ កញ្ញា ១៩៦២ - ៥ កញ្ញា ២០២២) និង ៤៥ ឆ្នាំ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាម - ឡាវ (១៨ កក្កដា ១៩៧៧ - ១៨  កក្កដា ២០២២); “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ២០២២” និងអបអរសាទរខួបលើកទី ៥៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា (១៨ កក្កដា ១៩៦៧ - ១៨ កក្កដា  ២០២២)។

មហោស្រពគឺជាឱកាសសម្រាប់កុមារនៃប្រទេសទាំងបី អាចបង្កើនការជួបប្រាស្រ័យទាក់ទងគ្នា និងការយល់ដឹងទៅវិញទៅមក រួមចំណែកអប់រំកុមារអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេស។ តាមនោះ អះអាងបន្ថែមនូវការប្តេជ្ញាចិត្ត ការទទួលខុសត្រូវ និងពង្រីកតួនាទីឈានមុខរបស់យុវវ័យវៀតណាម ឡាវនិងកម្ពុជា ក្នុងការរក្សានិងពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ។ ប្អូន លីម សាវលៀន កុមាកម្ពុជា ម្នាក់បានឲ្យដឹងថា៖  “ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ ដែលបានចូលរួមក្នុងកម្មវិធីនេះ តាមនោះ ខ្ញុំបានយល់ដឹងយ៉ាងច្រើន និងសិក្សារៀនសូត្រអំពីវប្បធម៌ប្រវត្តិសាស្ត្រពីវៀតណាម និងឡាវ។ នៅទីនេះ មានសកម្មភាពជួបប្រាស្រ័យជាច្រើន ដើម្បីជួយខ្ញុំបានសិក្សាបទពិសោធន៍នៅក្នុងជីវភាពរស់នៅ។

នេះជាលើកទី ៥ ហើយ ដែលមហោស្រពកុមារនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជាត្រូវបានរៀបចំឡើង ចាប់តាំងពីឆ្នាំ ២០១០ មក (ជារាងរាល់ ២ ឆ្នាំម្តង)។ មហោស្រពនេះ បានប្រព្រឹត្តទៅក្នុងរយៈពេល ៥ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ - ១៤ ខែសីហា)៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ