រាត្រី Gala វៀតណាម-ថៃ៖ រយៈពេល​ ៤៥ ឆ្នាំ នៃទំនាក់ទំនងមិត្តភាព

(VOVWORLD) - កម្មវិធីសិល្បៈបានជួយជំរុញថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការផ្លាស់ប្ដូរវប្បធម៌រវាងវៀតណាម និងថៃ រឹតបន្តឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម - ថៃ។
រាត្រី Gala វៀតណាម-ថៃ៖ រយៈពេល​ ៤៥ ឆ្នាំ នៃទំនាក់ទំនងមិត្តភាព - ảnh 1អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Ta Quang Dong

នាយប់ថ្ងៃទី ៣ ធ្នូ នៅរោងមហោស្រពធំទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានសម្របសម្រួលជាមួយស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយរៀបចំ “រាត្រី Gala វៀតណាម - ថៃ៖ រយៈពេល៤៥ ឆ្នាំ នៃទំនាក់ទំនងមិត្តភាព” ក្នុងឱកាសរំលឹកខួបលើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម -ថៃ និងទិវាបុណ្យជាតិថៃ ថ្ងៃទី ៥ ធ្នូ។

អញ្ជើញថ្លែងនៅក្នុង រាត្រី Gala វៀតណាម-ថៃ៖ រយៈពេល៤៥ ឆ្នាំ នៃទំនាក់ទំនងមិត្តភាព នោះ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Ta Quang Dong បានអះអាងថា៖ “តាមរយៈកម្មវិធីសិល្បៈនោះ ប្រជាជនវៀតណាម ប្រជាជនថៃ និងមិត្តិភក្តិអន្តរជាតិមានឱកាសស្វែងយល់យ៉ាងច្បាស់លាស់ជាងអំពីរាល់តម្លៃដ៏វិសេសវិសាល ក៏ដូចជាលក្ខណៈស្រដៀងគ្នានៃខឿនវប្បធម៌វៀតណាម-ថៃ។ កម្មវិធីសិល្បៈបានជួយជំរុញថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការផ្លាស់ប្ដូរវប្បធម៌រវាងវៀតណាម និងថៃ រឹតបន្តឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម - ថៃនារយៈពេលខាងមុខផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ