|
រាត្រីបុណ្យលើកដម្កើងវប្បធម៍បណ្ដាជនជាតិវៀតណាម។ |
VOV-នាយប់ថ្ងៃទី១៩មេសានៅបុរីវប្បធម៍ទេសចរណ៍បណ្ដាជនជាតិវៀត
ណាម Dong Mo ក្រុងហាណូយវៀតណាម បានប្រព្រឹត្តទៅរាត្រីបុណ្យ
លើកដម្កើង វប្បធម៍បណ្ដាជនជាតិវៀតណាម។ ថ្លែងមតិនៅរាត្រី
មហោស្រព ប្រធានរដ្ឋសភា វៀតណាម Nguyen Sinh Hung បានអះអាងថា ពេញមួយកំណាត់ផ្លូវប្រវត្តិសាស្ត្រ តស៊ូការពារនិងកសាងប្រទេស ជនជាតិ វៀតណាមទាំង៥៤បានរួមគ្នាច្នៃប្រឌិត ពូនជ្រុំខឿនវប្បធម៍វៀតណាមជា ខឿនវប្បធម៍ឯកភាពមួយមានចរិតលក្ខណៈ ពហុបែប ប្រមូលផ្តុំក្លាយទៅ ជាតំលៃវប្បធម៍ប្រពៃណីមានអត្តសញ្ញាណប្រជាជាតិ វៀតណាមដ៏វិសេស
វិសាល។ ប្រធានរដ្ឋសភាបានលើកច្បាស់ថា បក្សនិងរដ្ឋជា និច្ចកាលយក ចិត្តទុកដាក់មុនក៏ដូចជាក្រោយដល់គោលនយោបាយសមភាពមហាសាមគ្គី
ប្រជាជាតិ យកចិត្តទុកដាក់ថែទាំដល់ការអភិវឌ្ឍន៍វប្បធម៍។ បណ្ដា គោលការណ៍អភិវឌ្ឍន៍វប្បធម៍កាន់តែបានសុក្រិដ្ឋពីមួយថ្ងៃទៅមួយថ្ងៃសំដៅ អភិរក្សនិងបង្រីកវប្បធម៍ប្រជាជាតិ។
“យើងខ្ញុំជឿជាក់ថា សកម្មភាពជួបប្រាស្រ័យវប្បធម៍ប្រជាជាតិ បណ្ដាដំបន់ លើកដម្កើងអត្តសញ្ញាណវប្បធម៍បណ្ដាជនជាតិនឹងរួមចំណែកសកម្មក្នុងការ
អភិរក្សផ្សព្វផ្សាយនិងអភិវឌ្ឍន៍វប្បធម៍វៀតណាម បង្កើនកំលាំងពលំនៃផែន
មហាសាមគ្គី ប្រជាជាតិវៀតណាមនិងបង្កកំលាំងចលករសំរាប់ការអភិវឌ្ឍន៍ រុងរឿងរបស់ប្រទេសជាតិ។” នាយប់ថ្ងៃដ៏ដែលនៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅកម្មវិធីសិល្បៈអប់អរសាទទិវាមហោស្រពវប្បធម៍ប្រជាជាតិវៀតណាមឆ្នា២០១២ ជាមួយសកម្មភាពដ៏
សម្បូរបែបពោពេញទៅដោយអត្តសញ្ញាណប្រជាជាតិរបស់ បណ្ដាជនជាតិ
ជាភាតរៈដែលរស់នៅលើដែនដីទីក្រុងគឺ Kinh Hoa Cham ខ្មែរជា ដើម៕