រាត្រីពិធីបុណ្យសំពះព្រះខែដោយប្រធានបទ៖ កុមារវៀតណាមឆ្ពោះទៅកោះសមុទ្រមាតុប្រទេស
|
រាត្រីពិធីបុណ្យសំពះព្រះខែ |
(VOV)_នាយប់ថ្ងៃទី៨ កញ្ញា តំបន់ជាច្រើនក្នុងទូទាំងប្រទេសបានរៀបចំ
បណ្ដាសកម្មភាពវប្បធម៌ សិល្បះ ជូនអំណោយសំរាប់កុមារ ជាពិសេសគឺបណ្ដា
កុមារមានស្ថានភាពលំបាក ពិការ ជាជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿង
ទុំ…លៗ ក្នុងឱកាសពិធីបុណ្យសំពះព្រះខែឆ្នាំ ២០១៤។ នៅទីក្រុង Da Nang កុមារជាង១០០០នាក់ ជាកុមារក្រីក្រ កូនចៅរបស់អ្នកនេសាទ ប៉ូលីស្តសមុទ្រ…
ជាដើម បានចូលរួមកម្មវិធី រាត្រីពិធីបុណ្យសំពះព្រះខែដោយប្រធានបទ៖ កុមារ វៀតណាមឆ្ពោះទៅកោះសមុទ្រមាតុប្រទេស។ ក្នុងឱកាសនេះដែរ សម្ព័ន្ធស
មាគម យុវជនទីក្រុង Da Nang សម្បុរសជនបានប្រគល់ជូនអំណោយជាង២០០ ចំណែកនិងអាហារូបករណ៍ ដោយមានតំលៃជាង២០០លានដុង សំរាប់កុមារក្រី
ក្រ នៅក្នុងទីក្រុង។ ប្អូន Nguyen Vu Dieu Linh នៅខ័ណ្ឌ Son Tra ទីក្រុង Da Nang បានអោយដឹងថា៖
“ ពិធីបុណ្យតេត Trung Thu សប្បាយណាស់។ ប្អូនបានជួបមិត្តភក្តិ ជាច្រើន បានមើលរាំម៉ុងសាយ លេងល្បែងប្រជាប្រិយ ទទួលអំណោយ…លៗ។”
នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកម្មវិធីជួបប្រាស្រ័យសិល្បះពិសេស៖ ព្រះច័ន្ទពេញបូរមីសំរាប់ប្អូនៗ។ ក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ គណៈចាត់តាំងបាន ប្រគល់សៀវភៅសន្សំចំនួន១០០ក្បាលសំរាប់កុមារពិការ អំណោយ១០០ ចំណែក គ្រឿងបរិក្ខាសិក្សា សំលៀកបំពាក់ កុមារមានស្ថានភាពលំបាកពិសេស…លៗ
នៅស្រុក Van Lang និងស្រុក Trang Dinh ខេត្ត Lang Son (ភាគខាងជើងវៀតណាម)។
នៅប្រទេសជាច្រើន សហគមន៍ជនវៀតណាមនៅឯបរទេស បានរៀបចំសកម្ម
ភាពអំណរបុណ្យតេត Trung Thu ជាច្រើន ដើម្បីជួយឧបត្ថម្ភជំនាន់វ័យក្មេងវៀត ណាម យល់ដឹងច្បាស់ជាងអំពីវប្បធម៌ប្រពៃណីនៃមាតុប្រទេស។
នាយប់ថ្ងៃទី៨ កញ្ញា នៅសាលាភាសា Nguyen Du រដ្ឋធានីវៀងច័ន្ទ ឡាវ បណ្ដាកុមារនៃសមាគជនវៀតណាមនៅឡាវ បានទទួលបុណ្យតេត Trung Thu 1ប្រកបដោយសប្បាយរីករាយ និងកក់ក្តៅ៕