រាត្រីលើកដម្កើងតំលៃវប្បធម៌នៅ Festival Hue ២០១៨
(VOVWORLD) - នៅម៉ោង ២០ ថ្ងៃទី ២៧ មេសា ពិធីបើក Festival Hue ឆ្នាំ ២០១៨ ក្រោម ប្រធានបទ «បេតិកភ័ណ្ឌវប្បធម៌ជាមួយសមាហរណកម្មនិងការអភិវឌ្ឍ - Hue ទីកន្លែងតែមួយនៃបតិកភ័ន្ធចំនួន ៥» បានប្រារព្ធឡើងនៅទីលាន Ngo Mon ទីក្រុង Hue ខេត្ត Thua Thien Hue ភាគកណ្ដាល
វៀតណាម។
រាត្រីលើកដម្កើងតំលៃវប្បធម៌នៅ Festival Hue ២០១៨ |
នៅម៉ោង ២០ ថ្ងៃទី ២៧ មេសា ពិធីបើក Festival Hue ឆ្នាំ ២០១៨ ក្រោម ប្រធានបទ «បេតិកភ័ណ្ឌវប្បធម៌ជាមួយសមាហរណកម្មនិងការអភិវឌ្ឍ - Hue ទីកន្លែងតែមួយនៃបតិកភ័ន្ធចំនួន ៥» បានប្រារព្ធឡើងនៅទីលាន Ngo Mon ទីក្រុង Hue ខេត្ត Thua Thien Hue ភាគកណ្ដាលវៀតណាម។ ថ្លែងមតិនៅពិធីបើក ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue លោក Nguyen Van Cao បានអះអាងថា៖
«កសាងទីក្រុង Hue ក្លាយទៅជាទីក្រុង Festival គឺជាការពង្រីកប្រពៃណី វប្បធម៌ប្រវត្តិសាស្ត្រនិងទីតាំងភូមិសាស្ត្រពិសេសរបស់បរមរាជវាំង Hue ក្នុងខឿនវប្បធម៌វៀតណាម។ ទន្ទឹមនឹងនោះ រួមវិភាគទានអនុវត្តប្រកបដោយជោគជ័យគោលដៅដែលការិយាល័យនយោបាយរដ្ឋាភិបាលបានកំណត់ទិសដៅនិងសេចក្តីសម្រេចចិត្តមហាសន្និបាតបក្សលើកទី ១៥ បានដាក់ចេញគឺកសាងខេត្ត Thua Thien Hue តាមទិស «នគរបេតិកភ័ណ្ឌ វប្បធម៌ អេកូឡូស៊ី រមណីយដ្ឋាននិង ស្និទ្ធស្នាលជាមួយបរិស្ថាន»។
Festival Hue ឆ្នាំ ២០១៨ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ មេសា ដល់ទី ២ ឧសភា ឆ្នាំ ២០១៨៕