រាត្រីសិល្បៈរំលឹកខួបលើកទី១០៥នៃទិវាលោកប្រធានហូជីមិញចាកចេញទៅស្វែងរកផ្លូវសង្គ្រោះជាតិ

រាត្រីសិល្បៈរំលឹកខួបលើកទី១០៥នៃទិវាលោកប្រធានហូជីមិញចាកចេញទៅស្វែងរកផ្លូវសង្គ្រោះជាតិ - ảnh 1

(VOVworld)-កម្មវិធីសិល្បៈដោយប្រធានបទ “ឈ្មោះលោកប្រធានហូជីមិញ
ពន្លឺ ជារៀងរហូត” សំដៅរំលឹកខួបលើកទី១០៥នៃទិវាលោកប្រធានហូជីមិញ
ចាក ចេញទៅស្វែងរកផ្លូវសង្គ្រោះជាតិ បានបើកនាយប់ថ្ងៃទី៥មិថុនា​នៅទីក្រុង
ហូជី មិញ។ កម្មវិធីបានរៀបចំឡើងដោយដោយដំណាលអំពីការធ្វើដំណើររបស់
យុវជនស្នេហាជាតិ Nguyen Tat Thanh បានជិះនាវា Amiral Lattouche Tresville
ពីកំពង់ផែ  Sai Gon ទៅបរទេសស្វែងយល់ផ្លូវសង្គ្រោះជាតិ រហូតដល់ថ្ងៃប្រទេស
ជាតិទទួល ឯកភាពទាំងស្រុង និងចាប់ផ្តើមកិច្ចការកសាងនិងការពារមាតុប្រទេស
វៀតណាម សង្គម​និយម។ នេះជាសកម្មភាពរួមចំណែកអប់រំឲ្យជំនាន់វ័យក្មេង
ទីក្រុងអំពី គុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញចំពោះបុព្វហេតុតស៊ូ
រំដោះនិង ឯកភាពប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ