រថយន្តដឹកជញ្ជូន ១ គ្រឿងបើកបំបុកលើមនុស្ស បណ្ដាលឲ្យមានមនុស្សជាច្រើននាក់ត្រូវរងរបួសនៅទីក្រុង Toronto
(VOVWORLD) -យោងតាមទូរទស្សន៍ BCB របស់ការណាដា បានដកស្រង់សម្ដីរបស់មន្ត្រីរដ្ឋភិបាលបានឲ្យដឹងថា៖ អ្នកបើកបរមិនពាក់ព័ន្ធនឹងអង្គការភេរវកម្មណាមួយនោះទេ។
រថយន្តដឹកជញ្ជូន ១ គ្រឿងបើកបំបុកលើមនុស្ស នៅទីក្រុង Toronto របស់កាណាដា |
នាថ្ងៃទី ២៣ មេសា រថយន្តដឹកជញ្ជូនពណ៌ស ១ គ្រឿងបានបើក បំបុកលើហ្វូងមនុស្ស ដែលកំពុងធ្វើដំណើរថ្មើរជើងនៅចំណុចប្រសព្ធរវាងវិថី Yonge និង មហាវិថី Finch របស់កាណាដា។ ករណីពោលខាងលើបានបណ្ដាលឲ្យមនុស្សចំនួន ១៥ នាក់ត្រូវរងរបួស។ អ្នកបើកបរត្រូវបានចាប់ឃុំខ្លួន។
យោងតាមទូរទស្សន៍ BCB របស់ការណាដា បានដកស្រង់សម្ដីរបស់មន្ត្រីរដ្ឋភិបាលបានឲ្យដឹងថា៖ អ្នកបើកបរមិនពាក់ព័ន្ធនឹងអង្គការភេរវកម្មណាមួយនោះទេ។ ខណៈពេលដែលប្រភពព័ត៌មានពីស្ថាប័ននីតិប្រតិបត្តិអាមេរិកបានចាត់ទុកថា៖ករណីពោលខាងលើជាកាយវិការមានចេតនាយ៉ាងច្បាស់លាស់។
យោងតាមរដ្ឋមន្រ្តីសុវត្ថិភាពសាធារណៈបានឲ្យដឹងថា៖ ដូជាឆាប់ពេកដើម្បីអាចសន្និដ្ឋានថាករណីពោលខាងជាប់ទាក់ទិននឹងភេរវកម្ម។ នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានផ្ញើសេចក្ដីរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះជនរងគ្រោះ និងក្រុមគ្រួសាររបស់គេផងដែរ៕