រថយន្តនិទាឃរដូវដឹកពលករវិលត្រឡប់មកស្រុកកំណើតទទួលអំណរបុណ្យតេត

(VOVWORLD) -នាព្រឹកថ្ងៃទី ៣០ ខែមករា នៅមណ្ឌលច្ចេកវិទ្យាខ្ពស់ ទីក្រុងហូជីមិញនោះ សហព័ន្ធពលករទីក្រុង និងសហជីពបណ្ដាមណ្ឌលកែច្នៃ ឧស្សាហកម្មទីក្រុងហូជីមិញបានរៀបចំ រថយន្តចំនួន ៣៦ ជើង ដឹកកម្មករជាង ១៥០០ នាក់ដែលកំពុងធ្វើការនៅទីក្រុងវិលត្រឡប់មកស្រុកកំណើតវិញ ទទួលអំណរបុណ្យតេតជាមួយគ្រួសារ។ កម្មការទាំងនេះ គឺជាអ្នកដែលមានស្ថានភាពលំបាក ដោយមិនបានទទួលបុណ្យតេតនៅស្រុកកំណើតជាច្រើនឆ្នាំមកហើយ។
រថយន្តនិទាឃរដូវដឹកពលករវិលត្រឡប់មកស្រុកកំណើតទទួលអំណរបុណ្យតេត - ảnh 1 រថយន្តនិទាឃរដូវដឹកពលករវិលត្រឡប់មកស្រុកកំណើតទទួលអំណរបុណ្យតេត ̣(រូបថត៖ TTXVN)

លោក Trinh Van Dung កម្មករមួយរូប មកពីខេត្ត Thanh Hoa បានចែករំលែកថា៖“គ្រួសារយើងខ្ញុំមិនបានទទួលអំណរបុណ្យតេតនៅស្រុកកំណើតអស់រយៈពេល ៥ ឆ្នាំហើយ។ ទទួលបានព័ត៌មាននេះ កូនៗពីនាក់របស់ខ្ញុំសប្បាយចិត្តណាស់។ សហជីពបានថែទាំបុណ្យតេតជូនពលករយ៉ាងម៉ត់ចត់ណាស់”។

នាយប់ថ្ងៃទី ២៩ ខែមករា អគ្គក្រុមហ៊ុនទូរគមនាគមន៍ MobiFone បានរៀបចំកម្មវិធី "បុណ្យតេតពេញទៅដោយមនោសញ្ចេតនា - និទាឃរដូវតភ្ជាប់ " នៅស្ថានីយ៍រថភ្លើង Sai Gon ដោយប្រគល់សំបុត្ររថភ្លើងចំនួន ១២០០ សន្លឹក ដោយឥតគិតថ្លៃជូនកម្មករនៅខេត្ត Binh Duong និង Dong Nai វិល ត្រឡប់មក ស្រុកកំណើតទទួលអំណរបុណ្យតេត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ