រៀនសូត្រនិងធ្វើតាមគំរូសិលធម៌របស់លោកប្រធានហូជីមិញ តាមរយៈសកម្មភាពជាក់ស្តែង
|
រៀន សូត្រនិងធ្វើតាមគំរូសិលធម៌របស់លោកប្រធានហូជីមិញតាមរយៈសកម្មភាពជាក់ស្តែង
(Image: tuyengiao.vn) |
(VOVworld) – ក្នុងដំណើរទស្សនកិច្ចនៅអង់គ្លេស នារសៀលថ្ងៃទី ១ វិច្ឆិការ គណៈប្រតិភូគណៈកម្មាធិការឃោនាអប់រំមជ្ឈឹមវៀតណាំមដឹកនាំដោយអនុ
ប្រធានអចិន្ត្រៃយ៍ លោក Vu Ngoc Hoang បានជួបសំណះសំណាលជាមួយ
កម្មាភិបាលបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេសអំពីលទ្ធផល
នៃសន្និបាតមជ្ឈឹម លើកទី ៨ នីតិកាលទី ១១ ដោយមានបណ្ដាខ្លឹមសារជា
សារវ័ន្ត ដូចជា៖ ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ ស្ថានភាព
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈ ពេល ៣ ឆ្នាំ កន្លងមកបញ្ហាចាំបាច់មួយ
ចំនួនក្នុងការងារកសាងបក្ស ជាដើម។ លោក Vu Ngoc Hoang បានអះអាង
ថា៖ នេះគឺជាបណ្ដាសេចក្តីសម្រេចចិត្តសន្និដ្ឋានសំខាន់ដែលជះឥទ្ធិពល
ដ៏ធំធេងដល់ការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកែទង្រង់ការអប់រំ
កសាងនិងការពារប្រទេសជាតិនាអនាគត។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ
នៅអង់គ្លេស លោក Vu Quang Minh បានសម្តែងនូវការប្តេជ្ញាចិត្តនៃបក្ខជន
ម្នាក់ៗ ក្នុងការរក្សាររឹងមាំគោលជំហរនយោបាយរៀនសូត្រនិងធ្វើតាមគំរូ
សិលធម៌របស់លោកប្រធានហូជីមិញតាមរយៈសកម្មភាពជាក់ស្តែងជា
ពិសេសគឺសមាគមនិស្សិតវៀតណាមដែលកំពុងរៀនសូត្រនៅ អង់គ្លេស៕