រៀបចំការបោះឆ្នោតមុនកាលកំណត់សម្រាប់កម្មាភិបាលយុទ្ធជនលើស្ថានីយ៍ DK1

រៀបចំការបោះឆ្នោតមុនកាលកំណត់សម្រាប់កម្មាភិបាលយុទ្ធជនលើស្ថានីយ៍ DK1 - ảnh 1
កម្មាភិបាលនិងយុទ្ធជនទៅបោះឆ្នោត


(VOVworld)-នាថ្ងៃទី៩ឧសភានៅទីស្នាក់ការ កងពលតូច១៧១ទ័ពជើងទឹក ក្រុម ប្រឹក្សាជាតិរៀបចំការបោះឆ្នោតទីក្រុង Vung Tau បានប្រារព្ធការបោះឆ្នោតមុន​កាលកំណត់នៅមណ្ឌលបោះឆ្នោតលេខ១២ (ខ័ណ្ឌទី១១ទីក្រុង Vung Tau ខេត្ត
Ba Ria-Vung Tau)។​នេះជាតំបន់ដែលមានអ្នកបោះឆ្នោតចំនួន១.៥០០នាក់ ជា កម្មាភិបាលយុទ្ធជនកំពុងបំពេញភារកិច្ចនៅអង្គភាព កងពលតូច១៧១ទ័ពជើង
ទឹក កងអនុសេនាតូច DK1 និងអង្គភាពមួយចំនួនចំណុះបញ្ជាការដ្ឋានតំបន់ទី២
ទ័ពជើងទឹក ដែលបានបោះទ័ពនៅទីក្រុង Vung Tau ដោយសារអង្គភាពទាំងអស់ នេះកំពុងត្រៀមរៀបចំធ្វើដំណើរអនុវត្តភារកិច្ចរយៈពេលយូរនៅលើសមុទ្រ ដូច្នេះ នឹងរៀបចំការបោះឆ្នោតមុនកាលកំណត់។

        ការងារបោះឆ្នោតនៅទីនេះបានប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវ និងគោរពតាម
ច្បាប់។ មណ្ឌលបោះឆ្នោតលេខ១២នឹងបានបើករហូតដល់ថ្ងៃទី២១ឧសភា ដើម្បី អ្នកបោះឆ្នោតមកអនុវត្តសិទ្ធិបោះឆ្នោតរបស់ខ្លួនមុននឹងទៅបំពេញការងារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ