រៀបចំការសួរដេញដោលលើបញ្ហា ២ក្រុម នៅសម័យប្រជុំលើកទី៩ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) - តាមការគ្រោងទុក នៅព្រឹកថ្ងៃទី១០ មីនា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បើកសម័យប្រជុំលើកទី៩។

សម័យប្រជុំលើកនេះ ត្រូវបានរៀបចំជាពីរដំណាក់កាល៖ ដំណាក់កាលទី១ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមីនា; ដំណាក់កាលទី ២ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃ ២៥ ខែមីនា។ ក្នុងនោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងចំណាយពេល១ថ្ងៃ ដើម្បីបើកសម័យសួរដេញដោល ដែលគ្រោងធ្វើនៅថ្ងៃទី១៦ ខែមីនា។ សម័យសួរដេញដោលនឹងធ្វើឡើងនៅវិមានរដ្ឋសភា ហើយភ្ជាប់អ៊ីនធឺណិតជាមួយគណៈប្រតិភូរដ្ឋសភាចំនួន ៦៣ នៅតាមខេត្ត និងក្រុងចំណុះមជ្ឈឹម។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុវត្តន៍ការសួរដេញដោលលើបញ្ហាពីរក្រុមក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងធនធានធម្មជាតិ-បរិស្ថាន។

ក្រៅពីសកម្មភាពសួរដេញដោល សម័យប្រជុំលើកទី៩ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានពិចារណានិងអនុម័តលើសេចក្តីសម្រេចចិត្តសំខាន់ៗមួយចំនួន ព្រមទាំង ផ្តល់យោបល់លើសកម្មភាពឃ្លាំមើលមួយចំនួន និងការងារបង្កើតច្បាប់ផ្សេងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ