រៀបចំគម្រោងអំពីឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្ម ដើម្បីដាក់ជូនសន្និបាតជម្ឈឹមលើកទី ៦ នីតិកាលទី ១៣

(VOVWORLD) - គម្រោងដែលបានដាក់ជូនមជ្ឈឹមនឹងដាក់ចេញនូវគោលការណ៍ណែនាំ និងទិសដៅសំខាន់ៗ ដើម្បីលើកកម្ពស់ឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មរបស់ប្រទេសជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាសន្តិសុខ ការពារជាតិក្នុងសម័យកាលថ្មី។
រៀបចំគម្រោងអំពីឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្ម ដើម្បីដាក់ជូនសន្និបាតជម្ឈឹមលើកទី ៦ នីតិកាលទី ១៣ - ảnh 1ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ dangcongsan.vn)

នាថ្ងៃទី ២ សីហា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh ប្រធានគណៈកម្មាធិការដឹកនាំរៀប ចំគម្រោង “គោលការណ៍ណែនាំ និងគោលនយោបាយ ឧស្សាហូប នីយកម្ម និងទំនើបកម្មដល់ឆ្នាំ ២០៣០ ទស្សនវិស័យដល់ឆ្នាំ ២០៤៥” បានធ្វើជាអធិបតីកិច្ចប្រជុំលើកដំបូងនៃគណៈ កម្មាធិការដឹកនាំ។ ថ្លែងមតិក្នុងកិច្ចប្រជុំ លោក Tran Tuan Anh បានចាត់ទុកថា៖ ប្រទេសកំពុងនៅចំពោះមុខកាលានុវត្តភាពអភិវឌ្ឍន៍ ដែលក្នុងនោះឧស្សាហូបនីយកម្ម និងទំនើបកម្មដើរតួនាទីយ៉ាងសំខាន់។ គម្រោងដែលបានដាក់ជូនមជ្ឈឹមនឹងដាក់ចេញនូវគោលការណ៍ណែនាំ និងទិសដៅសំខាន់ៗ ដើម្បីលើកកម្ពស់ឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្មរបស់ប្រទេសជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាសន្តិសុខ ការពារជាតិក្នុងសម័យកាលថ្មី។

នៅក្នុងកិច្ចប្រជុំ តំណាងចូលរួមបានធ្វើការពិភាក្សា ផ្តល់យោបល់ និងស្នើជាមួយគណៈកម្មាធិការដឹកនាំ ដើម្បីដំណើរការការអនុវត្តគម្រោងព្រាងឱ្យបានទូលំទូលាយ ដោយហេតុនេះ កំណត់ទិសដៅអភិវឌ្ឍន៍សម្រាប់ដំណាក់កាលខាងមុខ។ ជាពិសេស ខ្លឹមសារនៃមតិយោបល់បានផ្តោតទៅលើបញ្ហាសំខាន់ៗដូចជា ភាពជាក់ស្តែង ការបង្កើតតម្លៃថ្មី និងចំណុចលោតផ្លោះសម្រាប់ការលើកកម្ពស់ឧស្សាហូបនីយកម្មនិងទំនើបកម្ម; គោលការណ៍ណែនាំ និងគោលនយោបាយជាក់ស្តែងនៃគម្រោង; សិក្សាពីផលប៉ះពាល់ភូមិសាស្ត្រនយោបាយពិភពលោកនិងបដិវត្តន៍ឧស្សាហកម្មទីបួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ