រៀបចំទិវាផ្លាស់ប្តូរឌីជីថលជាតិឆ្នាំ ២០២៣

(VOVWORLD) - ជំរុញការចូលរួមរបស់ ប្រព័ន្ធនយោបាយទាំងមូលឲ្យធ្វើសកម្មភាពព្រមៗគ្នានៅគ្រប់លំដាប់ថ្នាក់ និងការចូលរួមរបស់ប្រជាជនទាំងមូល ធានាភាពជោគជ័យនៃការផ្លាស់ប្តូរឌីជីថល។

នាថ្ងៃទី ៥ ខែតុលា ខុទ្ទកាល័យរដ្ឋាភិបាលបានជូនដំណឹងស្ដីពីប្រសាសន៍របស់ លោកនាយករដ្ឋមន្ត្រីអំពីការរៀបចំទិវាផ្លាស់ប្តូរឌីជីថលជាតិ។ តាមនោះ ទិវាផ្លាស់ប្តូរឌីជីថលជាតិឆ្នាំនេះនឹងត្រូវបានរៀបចំឡើងនាថ្ងៃទី ១០ ខែតុលាខាងមុខនៅទីក្រុងហាណូយ ដោយប្រធានបទ “ទាញយកទិន្នន័យឌីជីថលដើម្បីបង្កើតតម្លៃ”។

ទិវាផ្លាស់ប្តូរឌីជីថលជាតិត្រូវបានរៀបចំឡើងនាថ្ងៃទី ១០ ខែតុលាជារៀងរាល់ឆ្នាំ សំដៅពន្លឿនការអនុវត្តភារកិច្ចអំពីការផ្លាស់ប្ដូរឌីជីថលជាតិ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពកម្មវិធីផ្លាស់ប្តូរឌីជីថលជាតិរហូតដល់ឆ្នាំ ២០២៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០; លើកកម្ពស់ការយល់ដឹងរបស់ប្រជាជននៅទូទាំងប្រទេសអំពីតួនាទី អត្ថន័យ និងផលប្រយោជន៍នៃការផ្លាស់ប្ដូរឌីជីថល។ ទន្ទឹមនឹងនោះ ជំរុញការចូលរួមរបស់ ប្រព័ន្ធនយោបាយទាំងមូលឲ្យធ្វើសកម្មភាពព្រមៗគ្នានៅគ្រប់លំដាប់ថ្នាក់ និងការចូលរួមរបស់ប្រជាជនទាំងមូល ធានាភាពជោគជ័យនៃការផ្លាស់ប្តូរឌីជីថល។ ក្នុងឱកាសនេះ ក្រសួង ស្ថាប័ន មូលដ្ឋានសហគ្រាសក្នុងសង្គមទាំងមូលបានរៀបចំសកម្មភាពជាច្រើន ដើម្បីជួយជ្រោមជ្រែងទិវាផ្លាស់ប្តូរឌីជីថលជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ