រៀបចំទិវាវៀតណាម-សហភាពអឺរ៉ុប៖ “រួមដៃគ្នាដើម្បីបរិស្ថានស្អាត” ជាលើកដំបូង

(VOVWORLD) - កាលពីថ្ងៃទី ១២ ឧសភា នៅទីក្រុង Ha Long ខេត្ត Quang Ninh បានប្រារព្ធធ្វើ ទិវាវៀតណាម - សហភាពអឺរ៉ុប (EU)។ នេះជាលើកទីមួយហើយ ដែលព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយក្រសួងការបរទេសវៀតណាម សម្របសម្រួលជាមួយស្ថាន បេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅទីក្រុងហាណូយ។

រៀបចំទិវាវៀតណាម-សហភាពអឺរ៉ុប៖ “រួមដៃគ្នាដើម្បីបរិស្ថានស្អាត” ជាលើកដំបូង - ảnh 1ប្រតិភូបានប្រមូលសំរាម ដបប្លាស្ទិក និងសម្អាតតំបន់ឆ្នេរសមុទ្រ Ha Long។ (រូបថត៖ baoquocte.vn)
ដោយមានប្រធានបទ “វៀតណាម - EU៖ រួមដៃគ្នាដើម្បីបរិស្ថានស្អាត” ព្រឹត្តិការណ៍នេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ធុរកិច្ច និងប្រជាជនអំពីការប្រតិបត្តិប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន ប្រព័ន្ធអេកូ ឡូស៊ីធម្មជាតិនិយាយរួម និងបរិស្ថានសមុទ្រនិយាយដោយឡែក រួមចំណែកទប់ស្កាត់ ការបំពុល និងការរិចរិលនៃបរិស្ថានសមុទ្រ។ ក្នុងនាមជាសមាជិកដ៏សកម្ម និងមាន ទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ វៀតណាមបានសន្យាអនុវត្តន៍គោលដៅ “បំភាយឧស្ម័នសុទ្ធនៅកម្រិតសូន្យ” ហើយកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ ដៃគូអន្តរជាតិ រួមទាំងសហភាពអឺរ៉ុប និងប្រទេសជាសមាជិកជាច្រើន ដើម្បីអនុវត្តន៍ គោលដៅនេះ។ លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀត ណាមបានមានប្រសាសន៍ថា៖
“នាពេលកន្លងមក EU និងបណ្តាប្រទេសជាសមាជិកបានជួយឧបត្ថម្ភវៀតណាម យ៉ាងសកម្មក្នុងវិស័យនេះ តាមរយៈគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍ទាក់ទងនឹងការ សម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ ការការពារព្រៃឈើ និង ប្រព្រឹត្តកម្មសំរាម ជាដើម។នៅឯកិច្ចប្រជុំលើកទី៤នៃគណៈកម្មាធិការចម្រុះវៀតណាម- EU អំពីការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុបក្នុងខែតុលាឆ្នាំ២០២៣ ភាគីទាំងពីរបានឯកភាពគ្នានាំកិច្ច សហប្រតិបត្តិការលើការអភិរក្សជីវចម្រុះនិងការធ្វើប្រព្រឹត្តិកម្មកាកសំណល់ប្លាស្ទិកនៅសមុទ្រ ក្លាយជាវិស័យអាទិភាពមួយនៃកិច្ចសហប្រតិបត្តិការ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ