រៀបចំបណ្ដាជើងហោះហើរ ដើម្បីបញ្ជូនពលរដ្ឋវៀតណាមពីបរទេសឲ្យវិលប្រឡប់មកប្រទេសវិញ
(VOVWORLD) - បន្ទាប់ពីចុះចតនៅព្រលានយន្តហោះក្នុងប្រទេសមក អ្នកដំណើរទាំងអស់នៅលើជើងហោះហើរទាំងនេះត្រូវធ្វើតេស្តកូវីដ ១៩ ចំនួន ២ ដង ហើយធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃតាមបទប្បញ្ញត្តិ។
រៀបចំបណ្ដាជើងហោះហើរ ដើម្បីបញ្ជូនពលរដ្ឋវៀតណាមពីបរទេសឲ្យវិលប្រឡប់មកប្រទេសវិញ (រូបថត៖ កាសែត NLD) |
នាយកដ្ឋានអាកាសចរណ៍វៀតណាមទើបបានផ្ញើលិខិតជូននាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេសស្ដីពីការរៀបចំជើងហោះហើរ ដើម្បីបញ្ជូនពលរដ្ឋវៀតណាមពីជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់ (ចិន) ឲ្យត្រឡប់មកប្រទេសវិញតាមទម្រង់រ៉ាប់រងដោយខ្លួនឯង ចាប់ពីថ្ងៃទី ១ ខែធ្នូឆ្នាំ ២០២០ ដល់ថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២១។ ជើងហោះហើរទាំងនេះត្រូវបានក្រុមហ៊ុនអាកាសចរណ៍វៀតណាមអនុវត្តន៍ ហើយបានចុះចតនៅតាមព្រលានយន្តហោះមួយចំនួនដូចជា៖ Van Don (Quang Ninh) Da Nang Cam Ranh (Khanh Hoa) Can Tho Phu Quoc (Kien Giang) ជាដើម។ បន្ទាប់ពីចុះចតនៅព្រលានយន្តហោះក្នុងប្រទេសមក អ្នកដំណើរទាំងអស់នៅលើជើងហោះហើរទាំងនេះត្រូវធ្វើតេស្តកូវីដ ១៩ ចំនួន ២ ដង ហើយធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃតាមបទប្បញ្ញត្តិផងដែរ៕