រៀបចំផែនការធ្វើអាជីវកម្មនិងប្រើប្រាស់តំបន់ដីជាប់សមុទ្រប្រកបដោយចីរភាព
(VOVWORLD) - នេះគឺជាលើកទីមួយហើយ ដែលវៀតណាមបានកសាងផែនការជាមួយយន្តការ និងឧបករណ៍ស៊ីសង្វាក់គ្នាដើម្បីគ្រប់គ្រង ការធ្វើអាជីវកម្ម និងប្រើប្រាស់ធនធាននៅតំបន់ដីជាប់សមុទ្រប្រកបដោយនិរន្តរភាព។
កិច្ចប្រជុំក្រុមប្រឹក្សាវាយតម្លៃរៀបចំផែនការស្តីពីការធ្វើអាជីវកម្ម និងប្រើប្រាល់ធនធាននៅតំបន់ដីជាប់សមុទ្រប្រកបដោយនិរន្តរភាព ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ |
"ការរៀបចំផែនការគឺត្រូវផ្អែកទៅលើបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី ដោះស្រាយបញ្ហាក្នុងបរិយាកាសអភិវឌ្ឍន៍របស់តំបន់ដីជាប់សមុទ្រ ជ្រើសរើសទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច"។ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានសង្កត់ធ្ងន់ដូច្នេះក្នុងកិច្ចប្រជុំក្រុមប្រឹក្សាវាយតម្លៃរៀបចំផែនការស្តីពីការធ្វើអាជីវកម្ម និងប្រើប្រាល់ធនធាននៅតំបន់ដីជាប់សមុទ្រប្រកបដោយនិរន្តរភាព ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ដែលប្រព្រឹត្តទៅកាលពីរសៀលម្សិលមិញថ្ងៃទី ៤ សីហានៅទីស្នាក់ការរដ្ឋាភិបាល។
នៅកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានសង្កត់ធ្ងន់ថា នេះគឺជាលើកទីមួយហើយ ដែលវៀតណាមបានកសាងផែនការជាមួយយន្តការ និងឧបករណ៍ស៊ីសង្វាក់គ្នាដើម្បីគ្រប់គ្រង ការធ្វើអាជីវកម្ម និងប្រើប្រាស់ធនធាននៅតំបន់ដីជាប់សមុទ្រប្រកបដោយនិរន្តរភាព។ អាស្រ័យហេតុនេះ លោកបានស្នើដល់ក្រសួងធនធាន និងបរិស្ថានទទួលយកមតិរបស់អង្គប្រជុំ ដើម្បីកំណត់ឱ្យបានច្បាស់លាស់នូវវិសាលភាពនៃការកែសម្រួលផែនការ មូលដ្ឋានវិទ្យាសាស្ត្រ ដើម្បីគណនាវិសាលភាពនៃការអនុវត្ត។
យោងតាមរបាយការណ៍របស់ក្រសួងធនធាន និងបរិស្ថានបានឲ្យដឹងថា ផែនការមានគោលដៅគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់ធនធានធម្មជាតិនៅតំបន់ដីជាប់សមុទ្រប្រកបដោយប្រសិទ្ធភាពរួមចំណែកធ្វើឱ្យវៀតណាមក្លាយទៅជាប្រទេសខ្លាំងមាំមួនអំពីសមុទ្រ សម្បូរធូធារពីសមុទ្រ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ធានានូវជីវភាពរស់នៅ និង លើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជាប់សមុទ្រផងដែរ៕