រៀបចំពិធីទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតសម្រាប់កម្មាភិបាលនិងប្រជាជននៅប្រជុំកោះ Nam Du

រៀបចំពិធីទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតសម្រាប់កម្មាភិបាលនិងប្រជាជននៅប្រជុំកោះ Nam Du - ảnh 1
ថ្នាក់ដឹកនាំតំបន់នានាទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេតសម្រាប់កម្មាភិបាលនិងប្រជាជននៅប្រជុំកោះ Nam Du

(VOVworld)-នាថ្ងៃទី៩មករា ក្រុមការងាររបស់បញ្ជាការដ្ឋានតំបន់ទី៥ទ័ពជើងទឹកនៃ
 ខេត្តក្រុងវាលសណ្តទន្លេ Cuu Long និងអ្នកយកព័ត៌មានមកពីស្ថាប័នសារព័ត៌មានពី
មជ្ឈឹមទៅដល់តំបន់បាននានាទូទាំងប្រទេសបានកដល់ប្រជុំកោះ Nam Du ចំណុះ
ស្រុក Kien Hai ខេត្ត Kien Giang ក្នុងបំណងសាកសួរសុកទុក្ខនិងជូនពរបុណ្យតេត
សម្រាប់កម្មាភិបាល យុទ្ធជននិងប្រជាជននៅទីនេះ។ អនុសេនីឯក Dinh Van Phong
បានឲ្យដឹងថា៖

        “ក្នុងឱកាននៃបុណ្យតេតប្រពៃណីនេះ ក្រៅពីរបបកំណត់មក អង្គ ភាពនឹងដក
មូលនីធិផលិតកម្មឲ្យយុទ្ធជនម្នាក់មួយលានដុងសម្រាប់បំពេញបន្ថែម ទទួលបុណ្យ
តេត។ បន្លែ ផ្លៃឈើនិងផលិតផលចិញ្ចឹមរបស់អង្គភាពនោះ យើងខ្ញុំ ក៏ធានាថាទុកប
ម្រើបុណ្យចូលឆ្នាំថ្មី”។

        ប្រជុំកោះ Nam Du មានកោះចំនួន២១កន្លែង។​ ហើយការត្រៀមរៀបចំទទួល
 និទាឃៈរដូវនិងបុណ្យតេតប្រពៃណីរបស់រដ្ឋអំណាចនិងប្រជាជនលើប្រជុំកោះនេះ
កំពុងបានប្រតិបត្តិយ៉ាងម៉ត់ចត់និងសប្បាយរីករាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ