រៀបចំវគ្គឃោសនាចល័តអំពីសមុទ្រកោះរបស់វៀតណាម។
(VOVWORLD) /  
|
Vovworld-នាថ្ងៃទី១៤មិថុនាពិធី ឃោសនាអំពីសមុទ្រកោះរបស់វៀតណាម
ត្រូវបានធ្វើឡើងនៅទីក្រុង Quang Ngai ខេត្ត Quang Ngaiភាគកណ្តាលវៀត
ណាមដោយមានការចូលរួមរបស់មក្រុម ឃោសនាចល័តមកពីខេត្តនិងទីក្រុងចំនួន១១នៅភាគកណ្តាលវៀតណាម។ថ្លែងមតិនៅទីនេះអនុរដ្ឋមន្រ្តីក្រសួងវប្បធម៌
កីឡានិងទេសចរណ៍វៀតណាមលោកHuynh VinhAi បានបរិហារការដែលចិនដាក់ ដាក់ស្ថានីយ៍ខួងHaiyan Shiyou ៩៨១នៅក្នុងតំបន់សេដច្ឋកិច្ចផ្តាច់មុខនិនងតំបន់ខ្ពង
រាបបាតសមុទ្ររបស់វៀតណាមរំលោភដ៍ធ្ងន់ធ្ងរទៅលើអនុសញ្ញាអ.ស.បស្តីពីច្បាប់
សមុទ្រឆ្នាំ១៩៨២និង សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីននានានៅ
សមុទ្រខាងកើត(DOC)ក្នុងនោះ ចិនជា ភាគីចូលរួម១។អនុប្រធានគណះកម្មាធិការ
ប្រជាជនខេត្ត Quang Ngaiលោក Pham Nhu So បានអំពាវនាវឲ្យប្រជាជនគ្រប់ស្រទាប់
អ្នកនេសាទQuang Ngaiរួមដៃក្នុងកិច្ចការពារសមុទ្រគោះរបស់ស្រុកកំណើត។លោក
មានប្រសាសន៍ថា៖“អ្នកនេសាទទាំងឡាយនឹងជាជំនាន់ដែលបន្ត កិច្ចការពារសមុទ្រ
គោះរបស់កងនាវាសមុទ្រ Hoang Sa មុននេះ។អ្នកនេសាទទាំងឡាយចូរពង្រីក
ប្រពៃណីបដិវត្តន៍និងស្មារតីស្នេហាជាតិមោទនភាពជាតិនិងសាមគ្គីភាពរួមកំលាំង
ច្បាមជាប់សមុទ្រដើម្បីការពារអធិបតេយ្យភាពអំពីកោះសមុទ្រដ៍ពិសិដ្ឋរបស់មាតុ
ប្រទេស៕
-VOVWORLD