របបយោធានៅនីហ្សេកំពុងចរចាជាមួយបារាំង និង ECOWAS

(VOVWORLD) - យោងតាមក្រុមអ្នកវិភាគបានឲ្យដឹងថា ចំណាត់ការនេះត្រូវបានចាត់ទុកថាជាសញ្ញាវិជ្ជមានដែលអាចបើកផ្លូវចាកចេញពីភាពតានតឹង និងវិបត្តិនាពេលបច្ចុប្បន្ននៅប្រទេសនីហ្សេ បន្ទាប់ពីរដ្ឋប្រហារយោធាដែលបានរញ្ជួយអាហ្រ្វិកកាលពីយប់ថ្ងៃទី ២៦ខែកក្កដា។
របបយោធានៅនីហ្សេកំពុងចរចាជាមួយបារាំង និង ECOWAS - ảnh 1ឧត្តមសេនីយ Abdourahmane Tiani (ទីបីពីស្តាំ) បានដឹកនាំរដ្ឋប្រហារនៅនេហ្សេ។ រូបថត៖ រ៉យទ័រ

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិកាលពីម្សិលមិញ (ថ្ងៃទី ៥ ខែកញ្ញា) បានរាយការណ៍ថារបបយោធានៅក្នុងប្រទេសនីហ្សេកំពុងចរចាក្នុងពេលដំណាលគ្នាជាមួយរដ្ឋាភិបាលបារាំងនិងសហគមន៍សេដ្ឋកិច្ចនៃអាហ្វ្រិកខាងលិច (ECOWAS) លើបញ្ហាមួយចំនួនដែលទាក់ទងនឹងរដ្ឋប្រហារនៅប្រទេសអាហ្វ្រិកខាងលិច។ យោងតាមក្រុមអ្នកវិភាគបានឲ្យដឹងថា ចំណាត់ការនេះត្រូវបានចាត់ទុកថាជាសញ្ញាវិជ្ជមានដែលអាចបើកផ្លូវចាកចេញពីភាពតានតឹង និងវិបត្តិនាពេលបច្ចុប្បន្ននៅប្រទេសនីហ្សេ បន្ទាប់ពីរដ្ឋប្រហារយោធាដែលបានរញ្ជួយអាហ្រ្វិកកាលពីយប់ថ្ងៃទី ២៦ខែកក្កដា។ យោងតាមទូរទស្សន៍ Sky News នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ដែលបង្កើតឡើងដោយបក្សពួករដ្ឋប្រហារនៅនីហ្សេ លោក Ali Lamine Zeine បានបញ្ជាក់ថា ប្រទេសនេះកំពុងចរចាជាមួយបារាំងលើផែនទីបង្ហាញផ្លូវដើម្បីដកកងទ័ពបារាំងចំនួន ១ ៥០០ នាក់ ដែលកំពុងឈរជើងនៅមូលដ្ឋានចំនួន ៣ នៅប្រទេសនីហ្សេឲ្យវិលត្រឡប់ទៅប្រទេសវិញ ព្រមទាំងស្វែងរកដំណោះស្រាយសម្រាប់បញ្ហាពាក់ព័ន្ធនឹងលោកឯកអគ្គរដ្ឋទូត Sylvain Itte ដែលត្រូវបានតុលាការកំពូលនីហ្សេចេញសាលក្រមដកហូតឋានៈការទូត និងចាប់បង្ខំឱ្យចាកចេញពីប្រទេសនីហ្សេនៅឡើយ។

យោងតាមកាសែត Le Monde របស់បារាំងបានឲ្យដឹងថា ភាគីទាំងពីរមិនទាន់សម្រេចបានកិច្ចព្រមព្រៀងស្ដីពីបរិមាណកងទ័ពបារាំង ដែលនឹងចាកចេញនីហ្សេ។ បច្ចុប្បន្ននេះ រដ្ឋាភិបាលបារាំងកំពុងពិចារណាដកផ្នែកខ្លះនៃកងទ័ពរបស់ខ្លួននៅនីហ្សេឲ្យវិលត្រឡប់ទៅប្រទេសវិញ ខណៈដែលរបបយោធានីហ្សេបានស្នើឲ្យបញ្ចប់ទាំងស្រុងចំពោះវត្តមានកងទ័ពបារាំងនៅក្នុងប្រទេស។

ចំពោះខាង ECOWAS វិញ ប្រភពព័ត៌មានបានឲ្យដឹងថា គណៈប្រតិភូចរចា ECOWAS មួយក្រុមកំពុងមានវត្តមាននៅ Niamey ។ ខ្លឹមសារនៃការចរចារគឺជុំវិញផែនទីបង្ហាញផ្លូវផ្ទេរអំណាចពីរបបរដ្ឋប្រហារយោធាទៅរដ្ឋាភិបាលស៊ីវិលតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ