របាយការណ៍ជាលើកដំបូងរបស់ UNODC អំពីស្ថានភាពជួញដូរជនអន្តោប្រវេសន៍នៅលើពិភពលោក

(VOVWORLD) -ការជួញដូរជនអន្តោប្រវេសន៍បានកើតឡើងនៅទូទាំងពិភពលោក ដោយនាំមកនូវចំណូលខុសច្បាប់ចំនួន ៧ ពាន់លានដុល្លារអាមេរិកសម្រាប់អង្គការឧក្រិដ្ឋកម្មជួញដូរមនុស្ស។

យោងតាមការស្រាវជ្រាវសកលជាលើកដំបូងអំពីស្ថានការណ៍ជួញដូរជនអន្តោប្រវេសន៍ របស់ការិយាល័យប្រឆាំងបទល្មើស និងគ្រឿងញៀននៃអង្គការសហប្រជាជាតិ (UNODC) ដែលបានប្រកាសនាថ្ងៃទី ១៦ មិថុនា បានឲ្យដឹងថា៖ ការជួញដូរជនអន្តោប្រវេសន៍បានកើតឡើងនៅទូទាំងពិភពលោក ដោយនាំមកនូវចំណូលខុសច្បាប់ចំនួន ៧ ពាន់លានដុល្លារអាមេរិកសម្រាប់អង្គការឧក្រិដ្ឋកម្មជួញដូរមនុស្ស។

ទន្ទឹមនឹងនេះ យោងតាមអង្គការអន្តោប្រវេសន៍អន្តរជាតិបានឲ្យដឹងថា៖ ជារៀងរាល់ឆ្នាំមានជនអន្តោប្រវេសន៍រាប់ពាន់នាក់ត្រូវស្លាប់ក្នុងដំណើរឆ្ពោះទៅរក “ទឹកដីសុខសន្តិភាព” រួមជាមួយអង្គការជួញដូរមនុស្ស។

ស្ដីពីបញ្ហាជនអន្តោប្រវេសន៍ នាថ្ងៃទី ១៦ មិថុនា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីតាលី លោក Matteo Salvini បានព្រមាននាវាសង្គ្រោះជនអន្តោប្រវេសន៍របស់អង្គការក្រៅរដ្ឋាភិបាល (NGOs)នោះ នឹងមិនអនុញ្ញាតឲ្យមកកាន់កំពង់ផែអ៊ីតាលីឡើយ។ លោករូបនេះបានសង្កត់ធ្ងន់ថា៖ "អ៊ីតាលីមិនចង់ធ្វើជាអ្នកផ្សំគំនិតជាមួយក្រុមជួញដូរមនុស្ស ព្រមទាំងសកម្មភាពអន្តោប្រវេសន៍ខុសច្បាប់ឡើយ" ។ ក្រៅពីនេះ អ៊ីតាលីក៏បានប្រកាសថា មានតែជនអន្តោប្រវេសន៍ដែលបានសង្រ្គោះដោយនាវារបស់ប្រទេសខ្លួនប៉ុណ្ណោះទើបអាចមកកាន់កំពង់ផែអ៊ីតាលីបានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ