របាយការណ៍របស់ Freedom House ស្តីពីសេរីភាពអ៊ីនធឺរណែតនៅវៀតណាមគឺជាមោឃៈ
(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានបញ្ជាក់ថា របាយការណ៍របស់អង្គការ Freedom House គឺត្រូវបានចាត់ទុកថាជាមោឃៈ។
នៅក្នុងសន្និសីទកាសែតរបស់ក្រសួងការបរទេសវៀតណាមនារសៀលថ្ងៃទី ២៣ ខែកញ្ញាអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានធ្វើការឆ្លើយសំណួររបស់អ្នកយកព័ត៌មានទាក់ទងនឹងរបាយការណ៍របស់អង្គការ Freedom House ដែលនៅថ្ងៃទី ២១ ខែកញ្ញាបានចេញរបាយការណ៍ ដោយបន្តដាក់បញ្ចូលវៀតណាមក្នុងបញ្ជីក្រុមប្រទេសដែលគ្មានសេរីភាពអ៊ីនធឺរណែត, លោកស្រី Le Thi Thu Hang បញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលអង្គការ Freedom House ធ្វើការវាយតម្លៃដោយខ្វះភាពសត្យានុម័ត និងមានការរើសអើងដោយផ្អែកលើព័ត៌មានមិនពិតអំពីវៀតណាម។
ជាការពិត កិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់និងធានាសិទ្ធិមនុស្សនៅវៀតណាមត្រូវបាន ប្រទេសនិងអង្គការអន្តរជាតិជាច្រើនវាយតម្លៃខ្ពស់នៅតាមបណ្តាយន្តការត្រួតពិនិត្យជាសកលរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិតាមរយៈបណ្តាវដ្តនីមួយៗ។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានបញ្ជាក់ថា របាយការណ៍របស់អង្គការ Freedom House គឺត្រូវបានចាត់ទុកថាជាមោឃៈ៕