របាយការណ៍របស់ អ.ស.ប៖ អ៊ីស្រាអែលនិងប៉ាឡេស្ទីនសុទ្ធតែអាចបណ្ដាលឧក្រិដ្ឋកម្មសង្គ្រាម
|
របាយការណ៍របស់ អ.ស.ប៖ អ៊ីស្រាអែលនិងប៉ាឡេស្ទីនសុទ្ធតែអាចបណ្ដាលឧក្រិដ្ឋកម្មសង្គ្រាម (Image: VNA) |
(VOVworld) – អ៊ីស្រាអែលនិងប៉ាឡេស្ទីនសុទ្ធែសុទ្ធតែអាចបណ្តាលឧក្រិដ្ឋកម្ម សង្គ្រាមក្នុងសង្រាមនៅតំបន់ Gaza នាឆ្នាំ ២០១៤ ។ នេះគឺជាសន្និដ្ឋានដែល ត្រូវបានផ្តើមឡើងក្នុងរបាយការណ៍របស់ អ.ស.ប. នាថ្ងៃទី ២២ មិថុនា ។ តាម
នោះ គណៈកម្មាធិការធ្វើការស៊ើបអង្គេតរបស់ អ.ស.ប. បានប្រមូលព័ត៌មាន
ស្តីពីការរំលោភដ៏ធ្ងន់ធ្ងរលើសិទ្ធិមនុស្សធម៌និងសិទ្ធិមនុស្សអន្តរជាតិរបស់
ប៉ាឡេស្ទីននិងអ៊ីស្រាអែល។ ជនស៊ីវិលប៉ាឡេស្ទីនចំនួន ២២០០ នាក់ និង
ទាហានអ៊ីស្រាអែលចំនួន ៧៣ នាក់ត្រូវស្លាប់ក្នុងសង្គ្រាមនេះ។ ជាពិសេស ការវាយប្រហារទៅលើទីប្រជុំជនបានធ្វើឲ្យកុមារចំនួន ៥៥០ នាក់ ត្រូវស្លាប់។ របាយការណ៍ក៏បានអំពាវនាវឲ្យអ៊ីស្រាអែលផ្តល់ព័ត៌មានលំអិតអំពីសេចក្តី
សម្រេចសំដៅអនុញ្ញាត្តិឲ្យវាយតំលៃដោយឯករាជ្យអំពីការវាយប្រហារដែល ប្រទេសនេះដំណើរការទៅលើតំបន់ Gaza ផងដែរ៕