របាយការណ៍របស់ក្រសួងរតនាគារសហរដ្ឋអាមេរិកបានវាយតម្លៃថាវៀតណាម​មិនក្លែងបន្លំរូបិយប័ណ្ណ

(VOVWORLD) - វៀតណាមមិនក្លែងបន្លំរូបិយប័ណ្ណ ហើយបញ្ចេញយោបល់វិជ្ជមានលើលទ្ធផលនៃការសម្របសម្រួលគោលនយោបាយរូបិយប័ណ្ណ និងអត្រាប្តូរប្រាក់របស់វៀតណាម។

នាថ្ងៃទី៩ វិច្ឆិកា ឆ្លើយសំណួរអំពីព័ត៌មានដែលក្រសួងរតនាគារអាមេរិកនាពេលថ្មីៗនេះបានបន្តដាក់បញ្ជូលវៀតណាមទៅក្នុងបញ្ជីឃ្លាំមើលការក្លែងបន្លំរូបិយប័ណ្ណនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានលើកច្បាស់ថា របាយការណ៍របស់សហរដ្ឋអាមេរិកបានវាយតម្លៃជាវិជ្ជមាននូវលទ្ធផលនៃការសម្របសម្រួលគោលនយោបាយរូបប័ណ្ណអត្រាប្តូរប្រាក់របស់វៀតណាម ហើយអះអាងថា វៀតណាមមិនក្លែងបន្លំរូបិយប័ណ្ណ៖

“របាយការណ៍ថ្ងៃទី ៧ ខែវិច្ឆិការបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកស្តីពីគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងមូលបត្ររបស់ដៃគូពាណិជ្ជកម្មធំៗរបស់សហរដ្ឋអាមេរិកបានដាក់បញ្ជូលខឿនសេដ្ឋកិច្ចចំនួន ៦ ក្នុងនោះមានវៀតណាមទៅក្នុងបញ្ជីឃ្លាំមើលការក្លែងបន្លំរូបិយប័ណ្ណ។ របាយការណ៍នេះបានអះអាងថា វៀតណាមមិនក្លែងបន្លំរូបិយប័ណ្ណ ហើយបញ្ចេញយោបល់វិជ្ជមានលើលទ្ធផលនៃការសម្របសម្រួលគោលនយោបាយរូបិយប័ណ្ណ និងអត្រាប្តូរប្រាក់របស់វៀតណាម។ នាពេលខាងមុខ ក្នុងស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកំពស់ទំនាក់ទំនងអាមេរិក-វៀតណាមទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ វៀតណាមបន្តរក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធនិងកាណាល់ផ្លាស់ប្តូរជាប្រចាំនិងប្រកបដោយប្រសិទ្ធភាពជាមួយសហរដ្ឋអាមេរិក ដើម្បីចែករំលែកព័ត៌មាន បង្កើនការយោគយល់គ្នា និងដោះស្រាយការជំពាក់ជំពិនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីរួមចំណែក នាំ ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរវាងវៀតណាម និងសហរដ្ឋអាមេរិក អភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និរន្តរភាព និងឆ្លើយតបនឹងផលប្រយោជន៍របស់ភាគីទាំងពីរផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ