របាយការណ៍សេដ្ឋកិច្ចវៀតណាមប្រចាំឆ្នាំ២០២៣៖ កំណត់សេណារីយ៉ូចំនួន ៣នៃកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣
(VOVWORLD) - របាយការណ៍សេដ្ឋកិច្ចវៀតណាមប្រចាំឆ្នាំ ២០២៣ បាននាំចេញសេណារីយ៉ូចំនួនបីសម្រាប់កំណើនGDPឆ្នាំនេះ។ សម្រាប់សេណារីយ៉ូខ្ពស់ អត្រាកំណើន GDP នឹងសម្រេចបាន៦,៥% ។
ទិដ្ឋភាពទូទៅនៃសន្និសីទ។ រូបថត៖ ម |
ចាំបាច់ត្រូវពង្រឹងការតភ្ជាប់ និងផ្តោតលើដំណោះស្រាយអភិវឌ្ឍន៍ធុរកិច្ច ជាមួយនឹងការកសាងសមត្ថភាពជាក់ស្តែងប្រកបដោយនិរន្តរភាព នេះជាសារដ៏គួរឱ្យកត់សម្គាល់នៅក្នុងសន្និសីទប្រកាសរបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំ២០២៣របស់វៀតណាម ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២២ខែមិថុនា ដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងគោលនយោបាយនៃមហាវិទ្យាល័យសេដ្ឋកិច្ច-សាកលវិទ្យាល័យជាតិហាណូយ។ លោកបណ្ឌិត Nguyen Quoc Viet នាយករងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចនិងគោលនយោបាយ បានធ្វើអត្ថាធិប្បាយថា៖ “យោងតាមរបាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំរបស់វៀតណាម គោលនយោបាយឧបត្ថម្ភស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅតែជាមូលដ្ឋានគ្រឹះដ៏ល្អ ដើម្បីជួយស្ដារទំនុកចិត្តរបស់ទីផ្សារ អ្នកវិនិយោគ និងការប្រើប្រាស់ក្នុងស្រុក។ កត្តាទី២ គឺការអន្តរាគមន៍យ៉ាងខ្លាំងក្លារបស់ក្រសួង ស្ថាប័ន ពីថ្នាក់មជ្ឈិមដល់ថ្នាក់មូលដ្ឋាន ដើម្បីដោះស្រាយការលំបាកសម្រាប់សហគ្រាស ដំបូងបង្អស់គឺការលំបាកក្នុងបែបបទរដ្ឋបាលនិងលក្ខណ្ឌសម្រាប់ធ្វើអាជីវកម្ម។ កត្តាទីបីគឺការគាំទ្រទាន់ពេលវេលារបស់រដ្ឋ ក្នុងការដោះស្រាយបញ្ហាលំបាកនិងឧបស័គ្គនានា ទាក់ទងនឹងការស្វែងរកទីផ្សារនិងការបញ្ជាទិញថ្មី ក៏ដូចជាការស្តារឡើងវិញតម្រូវការប្រើប្រាស់ក្នុងស្រុក”។
របាយការណ៍សេដ្ឋកិច្ចវៀតណាមប្រចាំឆ្នាំ ២០២៣ បាននាំចេញសេណារីយ៉ូចំនួនបីសម្រាប់កំណើនGDPឆ្នាំនេះ។ ក្នុងសេណារីយ៉ូទាប អត្រាកំណើន GDP របស់វៀតណាមឆ្នាំនេះនឹងកើនឡើងតែ ៥,៥% ប៉ុណ្ណោះ។ នៅក្នុងសេណារីយ៉ូមូលដ្ឋាន អត្រាកំណើន GDP នឹងមានចំនួន ៦% ។ សម្រាប់សេណារីយ៉ូខ្ពស់ អត្រាកំណើន GDP នឹងសម្រេចបាន៦,៥% ៕