របាយការណ៍ស្ដីអំពីសេរីភាពខាងជំនឿសាសនារបស់អាមេរិកខ្វះសន្យានុម័ត ដកស្រង់ព័ត៌មានខុសឆ្គងអំពីវៀតណាម
(VOVWORLD) - ក្នុងសន្និសីទកាសែតសាមញ្ញ របស់ក្រសួងការបរទេសវៀតណាម នារសៀល ថ្ងៃទី១៧សីហា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang |
ក្នុងសន្និសីទកាសែតសាមញ្ញ របស់ក្រសួងការបរទេសវៀតណាម នារសៀលថ្ងៃទី១៧សីហា នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖
“ គោលនយោបាយមុនក៏ដូចជាក្រោយ របស់រដ្ឋវៀតណាមគឺគោរពនិងធានាសេរីភាពខាងជំនឿសាសនា កាន់ឬមិនកាន់សាសនា។ ប្រការនេះបានសរសេរច្បាស់ក្នុងរដ្ឋធម្មនុញ្ញ ច្បាប់របស់វៀតណាម និងបានធានា គោរពក្នុងស្ថានភាពជាក់ស្ដែង។ ប្រការនេះបានបង្កើតឡើងជីវភាពខាងជំនឿសាសនាសម្បូរ និងរសរវើកនៅវៀតណាម។ ក្នុងរបាយការណ៍ស្ដីអំពីស្ថានភាពសេរីភាពខាងជំនឿសាសនាអន្តរជាតិ ឆ្នាំ២០១៦ របស់ក្រសួងការបរទេសអាមេរិក បានក្តាប់ជាប់ស្ថានភាពជាក់ស្ដែងនៅវៀតណាម។ ប៉ុន្តែ ក៏គួរអោយសោកស្ដាយថា របាយការណ៍នេះនៅមានការវាយតំលៃមួយចំនួនខ្វះសន្យានុម័ត ដកស្រង់ព័ត៌មានខុសឆ្គងអំពីវៀតណាម៕”