របាយការណ៍៥ឆ្នាំ វៀតណាមចូលរួម WTO
(VOV) /  
|
វៀតណាមបានអនុវត្តកាតព្វកិច្ចសមាជិកត្រូវនឹងកិច្ចសន្យាចូលរួម WTO ដំណើរការយ៉ាងខ្លាំងក្លាកែទម្រង់គោលនយោបាយសេដ្ឋកិច្ច-ពាណិជ្ជកម្មតាមទិសតម្លាភាពនិងសេរីបនីយកម្ម។ |
VOV-នាព្រឹកថ្ងៃទី៣មេសានៅទីក្រុងហាណូយ វិទ្យាស្ថានស្រាវជ្រាវគ្រប់
គ្រង សេដ្ឋកិច្ចមជ្ឈឹមបានសហការជាមួយកម្មវិធីជួយឧបត្ថម្ភបច្ចេកទេសភ័ស្តុភា
ចូលរួម អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានរៀបចំសិក្ខាសាលាប្រកាស
របាយការណ៍វាយតំលៃទូទៅស្ថានភាពសេដ្ឋកិច្ច-សង្គមវៀតណាម ក្រោយរយៈ
ពេល៥ឆ្នាំចូលរួមអង្គការពាណិជ្ជកម្មពិភពលោក។ បណ្ដាដំណាងបានចាត់ទុក
ថា វៀតណាមបានអនុវត្តកាតព្វកិច្ចសមាជិកត្រូវនឹងកិច្ចសន្យាចូលរួម WTO
ដំណើរការយ៉ាងខ្លាំងក្លាកែទម្រង់គោលនយោបាយសេដ្ឋកិច្ច-ពាណិជ្ជកម្មតាម
ទិសតម្លាភាពនិងសេរីបនីយកម្ម។ សហគមន៍អន្តរជាតិបានទទួលស្គាល់វៀត
ណាមជាសមាជិកសកម្មពោពេញទៅដោយយថាទស្សន៍។ បណ្ឌិត Vo Tri Thanh អនុប្រធានវិទ្យាស្ថានស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹមបានសង្កត់ធ្ងន់ថា៖
“ការស្រាវជ្រាវរបស់យើងខ្ញុំមិនត្រឹមតែមើលលើជ្រុងជ្រោយរបស់ WTO
ប៉ុណ្ណោះទេ ថែមទាំងលើជ្រុងជ្រោយកិច្ចព្រមព្រៀងដែលវៀតណាមបានចុះ
ហត្ថលេខានិងអនុវត្ត មួយផ្នែកណាទៀតផង។ នេះជារបៀបមើលដ៏ថ្មីថ្មោងក្នុង
កំណើនរួមនិងបណ្ដាផ្នែករបស់វៀតណាមនិងវាផ្សាភ្ជាប់ជាមួយទស្សនាទានដ៏
ធំធេងគឺបណ្ដាញផលិតកម្មនិងខ្សែសង្វាក់តំលៃ៕”
-VOV