រំពឹងថា ទំហំពាណិជ្ជកម្មវៀតណាម-អ៊ីស្រាអែលនឹងឡើងដល់ ៣ ពាន់លានដុល្លារក្នុងពេលឆាប់ៗនេះ

(VOVWORLD) - វេទិកាសេដ្ឋកិច្ច និងពាណិជ្ជកម្មវៀតណាម - អ៊ីស្រាអ៊ែល បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៦ សីហា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្មអ៊ីស្រាអែល លោក Nir Barkat។
រំពឹងថា ទំហំពាណិជ្ជកម្មវៀតណាម-អ៊ីស្រាអែលនឹងឡើងដល់ ៣ ពាន់លានដុល្លារក្នុងពេលឆាប់ៗនេះ - ảnh 1“វេទិកាសេដ្ឋកិច្ច និងធុរកិច្ច វៀតណាម-អ៊ីស្រាអែល” (រូបថត៖ dangcongsan.vn)

ថ្លែងមតិក្នុងវេទិកានេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានចាត់ទុកថា ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អ៊ីស្រាអែល (VIFTA) ចូលជាធរមាននឹងរួមចំណែកនាំមកនូវផលប្រយោជន៍ និងឱកាសជាច្រើនដល់សហគមន៍ធុរកិច្ចនៃប្រទេសពីរ។ ការសម្រេចបាននូវកិច្ចព្រមព្រៀង និងការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរលើការបង្កើនសេរីភាវូបនីយកម្មពាណិជ្ជកម្មនឹងជាកម្លាំងជំរុញវិជ្ជមានសម្រាប់ជំរុញកំណើនដ៏លេចធ្លោរបស់ពាណិជ្ជកម្មទ្វេភាគី ឆាប់ឈានដល់ ៣ - ៤ ពាន់លានដុល្លាអាមេរិកនិងខ្ពស់ជាងនេះនាពេលអនាគត។ តាមលោករដ្ឋមន្ត្រី វៀតណាមសង្ឃឹមថា អាជីវកម្មអ៊ីស្រាអែលនឹងឆាប់មានគម្រោងវិនិយោគថ្មីនៅវៀត ណាម ជាពិសេសលើវិស័យដែលវៀតណាមមានការលើកទឹកចិត្តវិនិយោគដូចជា អេឡិចត្រូនិក ឧស្សាហកម្ម គីមី ថាមពល ...។

ក្នុងឱកាសចូលរួមសន្និសីទនេះ សាជីវកម្មអ៊ីស្រាអែលធំៗជាច្រើនក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ ឧបករណ៍កសិកម្ម និងការផ្គត់ផ្គង់ ការចែកចាយ និងការនាំចូលផលិតផលកសិកម្ម; បច្ចេកវិទ្យាព័ត៌មាន និងសន្តិសុខព័ត៌មាន; ឧបករណ៍វេជ្ជសាស្ត្រ; បច្ចេកវិទ្យាទឹក; ថាមពលស្អាត; សន្តិសុខ និងការពារជាតិ… បានមកវៀតណាម ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ និងឱកាសធ្វើអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ