រួមគ្នាកសាងវប្បធម៌ប្រតិបត្តិ
(VOVWORLD) - នាថ្ងៃទី ៩ មីនា នៅស្តីការរដ្ឋាភិបាលវៀតណាម ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំត្រីមាសទី ១ ឆ្នាំ ២០១៨ ស្តីពីវិស័យ វប្បធម៌ - កីឡា និងទេសចរណ៍។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam |
នៅក្នុងកិច្ចប្រជុំនេះ លោកស្រី Dang Thi Bich Lien អនុរដ្ឋមន្រ្តីក្រសួងវប្បធម៍-កីឡា និងទេសចរណ៍បានឱ្យដឹងថាសកម្មភាពវប្បធម៍និងសិល្បៈបំរើអំណរបុណ្យចូល ឆ្នាំថ្មី ២០១៨ ត្រូវបានរៀបចំយ៉ាងទូលំទូលាយនៅទូទាំងប្រទេសប្រកបដោយ សុវត្ថិភាព សណ្តាប់ធ្នាប់ និងសន្សំសម្ចៃ ។
លោក Pham Tat Thang អនុប្រធានគណៈកម្មាធិការវប្បធម៍ អប់រំ យុវជន ជំទង់ និងកុមារ នៃរដ្ឋសភាវៀតណាមបានលើកឡើងយ៉ាងច្បាស់ថា៖
“ពិធីបុណ្យមានលក្ខណៈប្រពៃណីនិងវប្បធម៌។ ក្នុងវិស័យវប្បធម៌ គឺមានសកម្មភាព វប្បធម៌ដែលគិតដល់ឥឡូវនេះ ត្រូវតែរៀបចំឡើងឲ្យបានសមស្របនិងចៀសវាងពីបញ្ហា អវិជ្ជមាន។ ខ្ញុំឃើញថា ពិធីបុណ្យខ្លះដែលមានសកម្មភាពអវិជ្ជមាន វាហាក់ដូច ជាមាននិន្នាកាត្រូវបានលុបចោលហើយ តែខ្ញុំគិតថាវាមិនសូវត្រឹមត្រូវនោះទេ ពីព្រោះ ពិធីបុណ្យដែលមានលក្ខណៈជាប្រពៃណីនិងវប្បធម៌នានា អ្វីៗដែលមិនសក្តិសម យើងគប្បីកែលម្អឡើងវិញឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងពីបញ្ហាអវិជ្ជមាន។ "
ថ្លែងមតិក្នុងកិច្ចប្រជុំនេះដែរ លោក Vu Duc Dam បានអះអាងថា ការរៀបចំពិធីបុណ្យទាននានាសំរាប់ឆ្នាំនេះមានការផ្លាស់ប្តូរជាច្រើន ហើយស្នើឲ្យក្រសួង និង ស្ថាប័ន ដែលពាក់ព័ន្ធនានា មានការយកចិត្តទុកយ៉ាងខ្លាំងថែមទៀតក្នុងការបណ្តុះបណ្តាល ធនធានមនុស្សផ្នែកទេសចរណ៍ និង លើកស្ទួយគុណភាពសេវាកម្មផងដែរ៕