រួមចំណែកលើកកំពស់កិត្យានុភាពរបស់សហគ្រាសវៀតណាមនៅក្នុងតំបន់និងលើពិភពលោក

(VOVWORLD) - នាថ្ងៃទី៧ ខែមិថុនា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកិច្ចប្រជុំបូកសរុប រយៈពេល១០ឆ្នាំអនុវត្តន៍ចលនា “ប្រជាជនវៀតណាមផ្ដល់អាទិភាពប្រើប្រាស់ ទំនិញវៀតណាម”។ 
រួមចំណែកលើកកំពស់កិត្យានុភាពរបស់សហគ្រាសវៀតណាមនៅក្នុងតំបន់និងលើពិភពលោក - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំនេះ (រូបថត៖ TTXVN) 

អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានវត្តមានលោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាមហាជន និងលោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាមនិងជាប្រធាន គណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកចលនា “ប្រជាជនវៀតណាមផ្ដល់អាទិភាព ប្រើប្រាស់ទំនិញវៀតណាម”។

        អញ្ជើញថ្លែងនៅកិច្ចប្រជុំ លោក Tran Thanh Man បានអោយដឹងថា នា ពេលកន្លងទៅ បក្សភាគនៃប្លុកសហគ្រាសមជ្ឈឹម បានអនុវត្តន៍ប្រកបដោយ ប្រសិទ្ធភាពនូវការងារបញ្ជាណែនាំដល់ចលនា “ប្រជាជនវៀតណាមផ្ដល់អាទិ ភាពប្រើប្រាស់ទំនិញវៀតណាម”។ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុ ភូមិលោក Tran Thanh Man បានអោយដឹងថា៖

        “ខ្ញុំវាយតម្លៃខ្ពស់ចំពោះបក្សភាគនៃប្លុកសហគ្រាសមជ្ឈឹម ដែលបានសហ ការជាមួយបណ្ដាក្រសួងនិងស្ថាប័ន ដោះស្រាយការលំបាកចំពោះសហគ្រាស ក្នុងដំណើរការអនុវត្តគម្រោងសហប្រតិបតិ្តការវិនិយោគ ព្រមទាំងរួមចំណែកជួយ អោយទំនិញវៀតណាមមានកិត្យានុភាពដ៏រឹងមាំមិនត្រឹមតែចំពោះសហគ្រាសក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងចំពោះសហគ្រាសមានដើមទុនវិនិយោគពីបរទេស ទៀតផង។ រហូតដល់សព្វថ្ងៃនេះ ទំនិញវៀតណាមមានវត្តមាននៅទីផ្សារជាច្រើន ទូទាំងពិភពលោក។ នេះគឺជាការខិតខំប្រឹងប្រែងដ៏ធំធេងរបស់បណ្ដាសហគ្រាស”។

        លោក Tran Thanh Man បានអោយដឹងថែមទៀតថា បក្សនិងរដ្ឋវៀតណាម បាននិងកំពុងមានគោលនយោបាយដ៏ខ្លាំងក្លាសំដៅបង្កើតឡើងបរិយាកាសងាយស្រួលសម្រាប់ការធ្វើផលិតកម្មនិងអាជីវកម្មរបស់សហគ្រាស។ ជាក់ស្ដែងគឺ រដ្ឋា ភិបាលបានចេញផ្សាយគោលនយោបាយជាច្រើនដើម្បីជួយឧបត្ថម្ភដល់សហគ្រាស កែលម្អបរិយាកាសធ្វើអាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ ព្រមទាំងជំរុញការអនុវត្តរដ្ឋាភិបាលអេឡិចត្រូនិក ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ