រួមចិត្តគំនិតជាមួយគ្នាដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យគោលដៅអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០២១

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ធ្នូ កិច្ចប្រជុំរដ្ឋាភិបាលជាមួយបណ្តាមូលដ្ឋាននានា បានបន្តថ្ងៃធ្វើការទី ២ ដែលជាថ្ងៃធ្វើការចុងក្រោយនៃកិច្ចប្រជុំនេះ។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc។

រួមចិត្តគំនិតជាមួយគ្នាដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យគោលដៅអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០២១ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VGP)

អញ្ជើញថ្លែងមតិនៅឯកិច្ចប្រជុំ បណ្តារដ្ឋមន្ត្រី និងប្រធានផ្នែកនានា បានលើកឡើងនូវដំណោះស្រាយជាច្រើន ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ ២០២១។ ក្នុងវិស័យពាណិជ្ជកម្មវិញ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Tran Tuan Anh បានវាយតម្លៃថា ក្នុងឆ្នាំ ២០២១ នេះ សម្ពាធនិងបញ្ហាប្រឈមនានានឹងបន្តកើតមាន សូម្បីតែក្នុងប៉ុន្មានឆ្នាំខាងមុខ ជាពិសេសការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ នៅតែស្ថិតជាអចិន្ត្រៃយ៍ដែរ។

រួមចិត្តគំនិតជាមួយគ្នាដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យគោលដៅអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០២១ - ảnh 2រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Tran Tuan Anh (រូបថត៖ VGP)

នៅក្នុងបរិបទនោះ ផ្នែកឧស្សាហ កម្មនិងពាណិជ្ជកម្មនឹងផ្តោតលើការអនុវត្តក្រុមគោលដៅដូចខាងក្រោម៖ “បន្តអភិវឌ្ឍន៍ទីផ្សារ រួមមានទាំងទីផ្សារបរទេស និងទីផ្សារក្នុងប្រទេស។ ពោលគឺ យើងត្រូវអនុ វត្តកម្មវិធីសកម្មភាព ដែលរដ្ឋាភិ បាលបានចេញផ្សាយ តាំងពីការ ផ្សព្វផ្សាយច្បាប់ រហូតដល់ការរៀបចំរចនាសម្ព័ន្ធឧស្សាហកម្ម ទីផ្សារសេវាកម្មក្នុងប្រទេសជាដើម។ ទន្ទឹមជាមួយគ្នានោះ  រៀបចំការអនុវត្តច្បាប់ បំពេញនូវមូលដ្ឋានច្បាប់និងបទបញ្ញត្តិនានាអំពីច្បាប់។ ប្រសិនបើ ការអនុវត្តច្បាប់ត្រូវបានរៀបចំយ៉ាងល្អនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធិភាពបំផុត។ លើសពីនេះទៅទៀត បង្កលក្ខណៈសម្បត្តិគ្រប់យ៉ាងសម្រាប់ការធ្វើអាជីវកម្មផ្សារក្នុងស្រុក ជាពិសេសប្រតិបត្តិការមជ្ឈមណ្ឌលសេវាកម្មដឹកជញ្ចូនធំៗផងដែរ។ ក្រៅពីនោះ អង្គភាពអាជីវកម្មនិងរដ្ឋាភិបាលត្រូវប្រើប្រាស់ការផ្លាស់ប្តូរឌីជីថលបានយ៉ាងល្អ។ នៅឆ្នាំ ២០២០ វៀតណាមនឹងធ្វើកិច្ចព្រមព្រៀងជំរុញពាណិជ្ជកម្មចំនួន ៥៥០ លើមូលដ្ឋានឌីជីថល។ ហេតុដូច្នេះឆ្នាំ ២០២១ មិនត្រឹមតែមូលដ្ឋានឌីជីថលសម្រាប់អាជីវកម្មប៉ុណ្ណោះទេ សេវាសាធារណៈតាមអ៊ិនធឺរណែតក៏ត្រូវការអភិវឌ្ឍកាន់តែខ្លាំងជាងដែរ”។

រួមចិត្តគំនិតជាមួយគ្នាដើម្បីអនុវត្តន៍ប្រកបដោយជោគជ័យគោលដៅអភិវឌ្ឍន៍សម្រាប់ឆ្នាំ ២០២១ - ảnh 3ទេសាភិបាលលោកស្រី Nguyen Thi Hong (រូបថត៖ VGP

ក្នុងប្រតិបត្តិការទីផ្សារហិរញ្ញវត្ថុនិងរូបិយវត្ថុ ទេសាភិបាលលោកស្រី Nguyen Thi Hong បានសង្កត់ធ្ងន់ថា៖ " នៅឆ្នាំ ២០២១ វិស័យធនាគារនឹងផ្តោតលើវិធានការដោះស្រាយបញ្ហាសម្រាប់អង្គភាពអាជីវកម្មនិងប្រជាជនដែលរងផលប៉ះពាល់ ដោយជំងឺរាតត្បាតកូវីដ ១៩ គ្រោះមហន្តរាយធម្ម ជាតិ ទឹកជំនន់ និងការប្រែប្រួលអាកាសធាតុ និងការផ្តល់ហិរញ្ញប្បទានដល់ធនា គារគោលនយោបាយសង្គម ដើម្បីជួយឧបត្ថម្ភសម្រាប់និយោជិក។ ទន្ទឹមជាមួយគ្នានោះ ធនាគារជាតិនឹងតាមដានយ៉ាង ដិតដល់នូវការវិវឌ្ឍន៍ម៉ាក្រូសេដ្ឋកិច្ចនិងរូបិយវត្ថុ និងប្រើប្រាស់ឧបករណ៍គោលនយោបាយរូបិយវត្ថុក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនឹង គោលនយោបាយសារពើពន្ធដើម្បីធានាគោលដៅអតិផរណាជាមធ្យមប្រហែល ៤% ដូចដែលរដ្ឋសភាបានដាក់ចេញ”

ក្នុងវិស័យកសិកម្ម រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Nguyen Xuan Cuong បានអះអាងថា នឹងធ្វើការជាមួយក្រសួងនិងទីភ្នាក់ងារនានាដើម្បីបន្តធ្វើអាជីវកម្មនូវធនធានផ្ទៃក្នុងដើម្បីកសាងកសិកម្មទំនើបនិងអភិវឌ្ឍន៍ទីផ្សារសក្តានុពលកសិកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ