"រួមជាមួយ​អ្នក​នេសាទ​បំភ្លឺ​ភ្លើងនៅ​សមុទ្រ"៖ លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ការនេសាទត្រីរបស់អ្នកនេសាទនៅតាមខេត្តក្រុងចំនួន ២៨

(VOVWORLD) - នៅព្រឹកថ្ងៃទី១ មិថុនា គណៈចាត់តាំងនឹងរៀបចំពិនិត្យ និងព្យាបាលជំងឺ និងចែកថ្នាំសង្កូវដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ ចំនួន ៥០០ នាក់នៅលើភូមិសាស្ត្រខេត្តផងដែរ។
កម្មវិធី "រួមជាមួយអ្នកនេសាទបំភ្លឺភ្លើងនៅសមុទ្រ" ជូនដល់អ្នកនេសាទខេត្ត Tien Giang (រូបថត៖ plo.vn)

នារសៀលថ្ងៃទី ៣១ ឧសភា នៅទីក្រុង Vam Lang (ស្រុក Go Cong Dong ខេត្ត Tien Giang) ខេត្ត Tien Giang បានសហការជាមួយកាសែតច្បាប់ទីក្រុងហូជីមិញនាំយកកម្មវិធី "រួមជាមួយអ្នកនេសាទបំភ្លឺភ្លើងនៅសមុទ្រ" ជូនដល់អ្នកនេសាទខេត្ត Tien Giang។ ក្នុងកម្មវិធី គណៈចាត់តាំងបានប្រគល់អំណោយចំនួន ២០០ កញ្ចប់ជូន ដល់ប្រជានេសាទ ដោយអំណោយនីមួយៗមានតម្លៃជាង ៥ លានដុង (២០០ ដុល្លារអាមេរិក); ផ្តល់អាហារូបករណ៍ចំនួន ២៥ កន្លែង ដល់សិស្សានុសិស្ស ដែលជាកូនៗអ្នកនេសាទដែលបានជំនះពុះពារលើការលំបាក សិក្សាពូកែ។ ក្នុងឱកាសនេះ កម្មវិធីទិវាកុមារអន្តរជាតិ (១ មិថុនា) ត្រូវបានរៀបចំសម្រាប់កុមារចំនួន ២០០ នាក់។ លើសពីនេះ នៅព្រឹកថ្ងៃទី១ មិថុនា គណៈចាត់តាំងនឹងរៀបចំពិនិត្យ និងព្យាបាលជំងឺ និងចែកថ្នាំសង្កូវដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ ចំនួន ៥០០ នាក់នៅលើភូមិសាស្ត្រខេត្តផងដែរ។

ក្នុងរយៈពេល ៣ ឆ្នាំ (ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥) កម្មវិធី "រួមជាមួយអ្នកនេសាទបំភ្លឺភ្លើងនៅសមុទ្រ" គ្រោងនឹងត្រូវបានអនុវត្តន៍នៅតាមខេត្ត ក្រុងទាំង ២៨ សំដៅលើកកម្ពស់ការយល់ដឹងរបស់អ្នកនេសាទអំពីការនេសាទគ្រឿងសមុទ្ររបស់អ្នកនេសាទ និងផ្តល់អំណោយដល់ប្រជានេសាទចំនួន ៥ ៦០០ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ