រួមដៃ​​គ្នាការពារកុមារ

(VOVWORLD) - “ការតម្រង់ទិសសម្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងខែសកម្មភាពសម្រាប់កុមារ និងការការពារកុមារក្នុងលំហអ៊ីនធឺណែត ” គឺជាប្រធានបទនៃសិក្ខាសាលាដែលត្រូវបាននាយកដ្ឋានកុមារ (ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច) សហការជាមួយអង្គការ Plan International វៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី២៥ ខែឧសភា នៅខេត្ត Hoa Binh។
រួមដៃ​​គ្នាការពារកុមារ - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា។ (រូបថត៖ VOV)

គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២១ វៀតណាមមានគណនីបណ្តាញសង្គមចំនួន ៧២ លានគណនី និងអ្នកប្រើប្រាស់អ៊ីនធឺណែតប្រហែល ៦៨,៧២ លាននាក់។ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ មនុស្សកាន់តែច្រើនឡើង រួមទាំងក្មេងជំទង់ កំពុងប្រើប្រាស់អ៊ីនធឺណែតដើម្បីសិក្សា ធ្វើការ ទំនាក់ទំនងនិងលេងកម្សាន្តជាដើម។ ប្រការនេះបានបង្កើនហានិភ័យតាមអនឡាញសម្រាប់កុមារ និងក្មេងជំទង់ ក៏ដូចជាអំពើហិង្សាតាមអ៊ីនធឺណែតដែលផ្អែកលើមូលដ្ឋានយេនឌ័រផងដែរ។

នៅក្នុងសិក្ខាសាលានេះ លោក Dang Hoa Nam ប្រធាននាយកដ្ឋានកុមារបានសង្កត់ធ្ងន់ថា បញ្ហាកុមារមិនមែនជាបញ្ហាសិទ្ធិមនុស្សទៀតទេ ប៉ុន្តែក៏ជាបញ្ហានៃការធ្វើសមាហរណកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ ហើយប្រព័ន្ធផ្សព្វផ្សាយក៏ត្រូវដើរតួនាទីជាអ្នកត្រួសត្រាយ លើកកម្ពស់ការយល់ដឹង និងទំនួលខុសត្រូវរបស់ភាគីពាក់ព័ន្ធ ក្នុងការការពារកុមារ៖ “យើងត្រូវបង្កើនការយល់ដឹងអំពីទង្វើរបស់សង្គម និងសមាគមន៍ ដើម្បីឲ្យប្រជាជនអាចមានភាពក្លាហាន បញ្ចេញសំឡេងចោទប្រកាន់រាល់ទង្វើ និងការសង្ស័យទាក់ទងនឹងការរំលោភបំពានលើកុមារ។ ការអន្តរាគមន៍ដោះស្រាយរបស់ស្ថាប័នមានសមត្ថកិច្ច ជាពិសេសស្ថាប័ននីតិប្រតិបត្តិ នាពេលកន្លងមកចំពោះករណីរំលោភបំពានលើកុមារ គឺទាន់ពេលវេលាណាស់ ប៉ុន្តែការងារបង្ការនិងទប់ស្កាត់របស់យើង ត្រូវមានយកចិត្តទុកដាក់បន្ថែមទៀត។ យើងខ្ញុំបានជ្រើសរើសគន្លឹះមួយ ដើម្បីពង្រឹងការងារទប់ស្កាត់ការរំលោភបំពានលើកុមារ គឺចលនាសង្គមទាំងមូលឱ្យយកចិត្តទុកដាក់បន្ថែមទៀត ចាប់អារម្មណ៍បន្ថែមទៀត ដើម្បីរកឃើញជនសង្ស័យនិងអំពើរំលោភបំពានលើកុមារឱ្យបានទាន់ពេលវេលា ដើម្បីជូនដំណឹងនិងរាយការណ៍ដល់ស្ថាប័នមានសមត្ថកិច្ចឱ្យបានទាន់ពេលវេលា។”

អមដំណើរជាមួយវៀតណាមនិងទីភ្នាក់ងាររដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តកម្មវិធី “ការពារ និងគាំទ្រកុមារឲ្យមានការទំនាក់ទំនងដោយស្មោះត្រង និងច្នៃប្រឌិត ក្នុងបរិយាកាសអ៊ីនធឺណែតដំណាក់កាលឆ្នាំ ២០២១-២០២៥” អង្គការ Plan International បានគៀងគរមូលនិធិសម្រាប់គម្រោង “ការពារកុមារ និងក្មេងជំទង់ប្រកបដោយសុវត្ថិភាព ក្នុងបរិយាកាសអ៊ីនធឺណែត" ។ គម្រោងនេះត្រូវបានបើកដំណើរការចាប់ពីខែសីហា ឆ្នាំ ២០២១ រហូតដល់ខែកក្កដា ឆ្នាំ ២០២៤។ គម្រោងនេះបានគាំទ្រការបង្កើនចំណេះដឹង និងជំនាញការពារខ្លួនឯងនិងអ្នកដទៃពីការគំរាមកំហែង និងអំពើហិង្សាដែលផ្អែកលើយេនឌ័រ នៅក្នុងបរិយាកាសអ៊ីនធឺណែត សម្រាប់កុមារ យុវជន ជាពិសេសកុមារី និងក្រុមងាយរងគ្រោះ និងឪពុកម្តាយ អ្នកថែទាំ គ្រូបង្រៀន និងប្រជាជន នៅក្នុងសហគមន៍ប្រើប្រាស់គេហទំព័រអនឡាញ និងបណ្តាញសង្គម៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ