រួមដៃគ្នាជួយគាំទ្រដល់ការងារបង្ការនិង ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19
(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ ខែមេសា សម្ព័ន្ធសមាគមមិត្តភាពទីក្រុងហូជីមិញ (HUFO) បានរៀបចំកម្មវិធីប្រគល់និងទទួលគ្រឿងឧបករណ៍ការពារសុខាភិបាលដើម្បីជួយគាំទ្រដល់ការងារបង្ការនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត COVID-19 ក្នុងប្រទេសនិងអន្តរជាតិ។
សមាគមមិត្តភាពវៀតណាម - អាល្លឺម៉ង់ទីក្រុងហូជីមិញបានប្រគល់ម៉ាស់និងគ្រឿងឧបករការពារសុខាភិបាលដល់មន្ទីរពេទ្យត្រូពិកនៅទីក្រុងហូជីមិញ។ (រូបថត៖ hcmcpv.org.vn) |
លោក Vuong Duc Hoang Quan ប្រធាន HUFO បានសង្កត់ធ្ងន់ថាតាមរយៈកម្មវិធីរួមវិភាគទាននិងជួយគាំទ្រដល់ការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ COVID-19 ទាំងក្នុងប្រទេសនិងអន្តរជាតិ សម្ព័ន្ធសមាគម មិត្តភាពទីក្រុងហូជីមិញ មានបំណងចង់រួមចំណែកកសាងនិងពង្រឹងស្មារតីសាមគ្គីភាពនិងមិត្តភាពរបស់ប្រជាជនទីក្រុង ជាមួយប្រជាជននៅទូទាំងប្រទេស និងមិត្តភក្តិអន្តរជាតិផងដែរ។ ទន្ទឹមនឹងនេះ នេះក៏ជាការលើកទឹកចិត្តនិងថ្លែងការដឹងគុណចំពោះ ជួរគ្រូពេទ្យ កម្មាភិបាលសុខាភិបាល ក៏ដូចជាកងកម្លាំងផ្សេងៗទៀត ដែលកំពុងចូលរួមដោយផ្ទាល់ក្នុងការងារបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលCOVID-19 ព្រមទាំងរួមដៃគ្នាជួយគាំទ្រដល់ប្រជាជនដែលកំពុងជួបការលំពាក់ដោយសារជំងឺឆ្លងនេះផងដែរ៕