រួមដៃគ្នាជួយឧបត្ថម្ភជនក្រីក្រទទួលបុណ្យតេតប្រពៃណី

(VOVWORLD) -នាថ្ងៃទី៧មករាខាងមុខ នៅមជ្ឈមណ្ឌលសិល្បៈ Au Co នៃទីក្រុងហាណូយ មជ្ឈឹម សមាគមកាកបាទក្រហម វៀតណាមបានរៀបចំកម្មវិធីផ្សាយបន្តផ្ទាល់ក្រោមប្រធានបទ “បុណ្យតេតប្រពៃណីដើម្បី ជនក្រីក្រនិងជនរងគ្រោះដោយជាតិគីមីពុល ពណ៌លឿងទុំ” និទាឃរដូវ ឆ្នាំច សំរឹទ្ធិស័ក។ 


នេះជាកម្មវិធីប្រចាំឆ្នំារបស់សមាគម សំដៅអំពាវនាវការគាំទ្រពីអង្គភាព សហ គ្រាសនិងអ្នកធ្វើសម្បទាន រួមដៃជួយឧបត្ថម្ភជនក្រីក្រទទួលបុណ្យតេតក្នុងបរិយាកាស សប្បាយរីករាយ។ ទន្ទឹមជាមួយគ្នានោះ កម្មវិធីក៏បានលើកតម្កើងអង្គការ បុគ្គល និង សហគ្រាសដែលរួមដំណើរជាមួយសមាគមកាកបាទក្រហមវៀតណាមផងដែរ។

        ក្នុងឱកាសនេះ ចាប់ពីថ្ងៃទី២៧ធ្នូឆ្នាំ២០១៧ដល់ថ្ងៃទី២៤កុម្ភៈឆ្នាំ២០១៨ មជ្ឈឹម សមាគមកាកបាទក្រហមវៀតណាមបានរួមសហការជាមួយទំព័រវែបសាយមនុស្សធម៌លេខ ១៤០០ អនុវត្តកម្មវិធី ផ្ញើរសារគាំទ្រជនក្រីក្រក្នុងឱកាសបុណ្យតេតឆ្នាំច សំរឹទ្ធិស័ក ២០១៨៕


ប្រតិកម្មទៅវិញ

ផ្សេងៗ