រួមដៃគ្នាជួយឧបត្ថម្ភបងប្អូននៅបណ្ដាខេត្តភាគកណ្ដាលវៀតណាមរងការខូចខាតដោយសារខ្យល់ព្យុះ Doksuri
(VOVWORLD) -រួមគ្នាចែករំលែកការលំបាក និងខូចខាត់របស់បងប្អូននៅបណ្ដាខេត្តភាគកណ្ដាលវៀតណាមដែលបណ្តាលមកពីខ្យល់ព្យុះ Doksuri នាថ្ងៃទី ១៨ កញ្ញា ទីក្រុងហាណូយបានរៃអង្គាសទឹកប្រាក់ចំនួន៧ ពាន់លានដុងសម្រាប់បណ្ដាខេត្ត ភាគកណ្ដាល។
រួមដៃគ្នាជួយឧបត្ថម្ភបងប្អូននៅបណ្ដាខេត្តភាគកណ្ដាលវៀតណាម
រងការខូចខាតដោយសារខ្យល់ព្យុះ Doksuri |
រួមគ្នាចែករំលែកការលំបាក និងខូចខាត់របស់បងប្អូននៅបណ្ដាខេត្តភាគកណ្ដាលវៀតណាមដែលបណ្តាលមកពីខ្យល់ព្យុះ Doksuri នាថ្ងៃទី ១៨ កញ្ញា ទីក្រុងហាណូយបានរៃអង្គាសទឹកប្រាក់ចំនួន៧ ពាន់លានដុងសម្រាប់បណ្ដាខេត្ត ភាគកណ្ដាល។ តាមនោះ ជួយឧបត្ថម្ភខេត្តចំនួន ២ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត គឺខេត្ត Ha Tinh និង Quang Binh ដោយខេត្តនីមួយៗទទួលបានទឹកប្រាក់ចំនួន ១,៥ ពាន់លានដុង និងជួយឧបត្ថម្ភខេត្តចំនួន ៤ ទៀតគឺ Thanh Hoa Nghe An Quang Tri Thua Thien- Hue ដោយខេត្តនីមួយៗទទួលបានទឹកប្រាក់ចំនួន ១ ពាន់លានដុង។
នាថ្ងៃទី ១៨ កញ្ញា ដដែល មជ្ឈឹមសម្ព័ន្ធយុជនកុម្មុយនិស្តហូជីមិញបានរៀបចំពិធីបំផុសរៃអង្គាសប្រាក់ដើម្បីជួយប្រជាពលរដ្ឋនៅបណ្ដាខេត្តភាគកណ្ដាលវៀតណាមដែលរងការខូចខាតដោយខ្យលព្យុះ Doksuri។ មជ្ឈឹមសម្ព័ន្ធយុវជនបានអំពាវនាវដល់កម្មាភិបាល បុគ្គលិក ពលករម្នាក់ៗ នៃស្ថាប័នមជ្ឈឹមសម្ព័ន្ធយុវជនលៃទុកយ៉ាងហោចណាស់គឺមួយថ្ងៃនៃប្រាក់បៀវត្សដើម្បីរួមវិភាគទានជួយឧបត្ថម្ភបងប្អូននៅបណ្ដាខេត្ត ប៉ែកខាងជើងភូមិភាគកណ្ដាលវៀតណាម៕