រួមដៃគ្នាថែទាំសុខភាពជនរួមជាតិដើមកំណើតវៀតណាមនិងប្រជាជនកម្ពុជាដែលមានស្ថានភាពលំបាក
(VOVWORLD) - ថ្លែងនៅពេលមកពិនិត្យព្យាបាលជំងឺជូនប្រជាជន លោកវេជ្ជបណ្ឌិត Ton Thanh Tra អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ បានឲ្យដឹងថា ដោយសារតែស្ថានភាពលំបាក ប្រជាជននៅទីនេះមិនមានលក្ខខណ្ឌជាច្រើនដើម្បីទទួលបានសេវាកម្មសុខាភិបាលនោះឡើយ។
បណ្ដាវេជ្ជបណ្ឌិតចែកចាយថ្នាំឱសថជូនប្រជាជន។ (រូបថត៖ nhandan.vn) |
កាលពីថ្ងៃទី២ ខែមេសា មន្ទីរពេទ្យជោរៃភ្នំពេញ បានសម្របសម្រួលជាមួយស្ថានទូតវៀតណាមនិងសមាគមន៍ខ្មែរ-វៀតណាមប្រចាំកម្ពុជា រៀបចំការពិនិត្យ ព្យាបាលជំងឺដោយសប្បុរសធម៌ ជូន សហគមន៍ដើមកំណើតវៀតណាម និងប្រជាពលរដ្ឋកម្ពុជា ដែលមានស្ថានភាពលំបាក នៅស្រុកលើកដែក ខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា។
ថ្លែងនៅពេលមកពិនិត្យព្យាបាលជំងឺជូនប្រជាជន លោកវេជ្ជបណ្ឌិត Ton Thanh Tra អគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ បានឲ្យដឹងថា ដោយសារតែស្ថានភាពលំបាក ប្រជាជននៅទីនេះមិនមានលក្ខខណ្ឌជាច្រើនដើម្បីទទួលបានសេវាកម្មសុខាភិបាលនោះឡើយ។ អាស្រ័យហេតុនេះ មន្ទីរពេទ្យជោរៃភ្នំពេញ បានសហការជាមួយអង្គភាពនានា រៀបចំកម្មវិធីពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាជន ក៏ដូចជាចែកចាយប័ណ្ណថ្លៃព្យាបាលដោយឥតគិតថ្លៃនិងបញ្ចុះតម្លៃក្នុងបំណងជួយឧបត្ថម្ភករណីដែលជួបការលំបាក ដើម្បីអាចទៅពិនិត្យ ព្យាបាលជំងឺរយៈពេលវែងនៅមន្ទីរពេទ្យ៕