រួមដៃគ្នាធ្វើសកម្មភាពដើម្បីកុមារអូទីស្សឹម

(VOVWORLD) - មូលនិធិគាំពារកុមារវៀតណាម និងអង្គការនានាបានប្រគល់អំណោយដ៏មានអត្ថន័យដល់សិស្សានុសិស្សដែលមានពិការភាព និងកើតជំងឺអូទីស្សឹម ដែលកំពុងសិក្សា និងព្យាបាលនៅតាមសាលារៀន។
រួមដៃគ្នាធ្វើសកម្មភាពដើម្បីកុមារអូទីស្សឹម - ảnh 1សកម្មភាពផ្សព្វផ្សាយនៅតាមមូលដ្ឋានជួយកុមារអូទីស្សឹមនៅទូទាំងប្រទេស (រូបថត៖ NFVC)

នាថ្ងៃទី ៣១ ខែមិនា មូលនិធិគាំពារកុមារវៀតណាម (ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច) បានឲ្យដឹងថា ដើម្បីជួយជ្រោមជ្រែងទិវាយល់ដឹងអំពីជំងឺអូទីស្សឹមពិភពលោក (២ មេសា) នោះ គម្រោង “លើកកម្ពស់ការយល់ដឹងអំពីជំងឺអូទីស្សឹមចំពោះកុមារវៀតណាម” បានរៀបចំសកម្មភាពផ្សព្វផ្សាយនៅតាមមូលដ្ឋានជួយកុមារអូទីស្សឹមនៅទូទាំងប្រទេស សំដៅរីកសាយភាយដល់សហគមន៍អំពីការយល់ដឹង ការទទួលខុសត្រូវ ក៏ដូចជាការយល់ដឹងដ៏ត្រឹមត្រូវអំពីជំងឺអូទីស្សឹមចំពោះកុមារ។

ក្នុងឱកាសនេះ មូលនិធិគាំពារកុមារវៀតណាម និងអង្គការនានាបានប្រគល់អំណោយដ៏មានអត្ថន័យដល់សិស្សានុសិស្សដែលមានពិការភាព និងកើតជំងឺអូទីស្សឹម ដែលកំពុងសិក្សា និងព្យាបាលនៅតាមសាលារៀនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ