|
កម្មវិធី"រួមដៃដើម្បីសុខភាពរបស់នារីវៀតណាម" (http://baodientu.chinhphu.vn/) |
(VOV)_នាថ្ងៃទី២០ តុលា ថ្លែងមតិនៅក្នុងកម្មវិធីសិល្បះ ៖រួមដៃដើម្បីសុខ
ភាពរបស់ នារីវៀតណាម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៤នៃទិវានារី
វៀត ណាម (ថ្ងៃទី២០តុលា) រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី
Nguyen Thi Kim Tien បានអោយដឹងថា៖ កម្មវិធីនេះបានអំពាវនាវ លើកដម្កើងរបណ្ដាអង្គភាពអាជីវកម្ម សម្បុរសជន បណ្ដាអង្គការសង្គម រួមដៃជួយឧបត្ថម្ភនារី
ក្រីក្រ អ្នកមានស្ថានភាពលំបាកនិយាយរួមទិញប័ណ្ណធានារ៉ាប់រងសុខាភិបាល និងព្យាបាលជំងឺផ្សេងៗ។ សកម្មភាពនេះបានរួមចំណែកអនុវត្តដំណើការធានារ៉ាប់រង
សុខាភិបាលសំរាប់ប្រជាជនទាំងមូល។ រដ្ឋមន្ត្រី Nguyen Thi Kim Tien បានសង្កត់
ធ្ងន់ថា៖
“ ក្រសួងសុខាភិបាលបាននាំចេញមតិ៖រួមដៃទិញប័ណ្ណធានារ៉ាប់រងសុខាភិ
បាលសំរាប់អ្នកក្រីក្រ ផ្តល់អាទិភាពសំរាប់នារី។ យើងខ្ញុំជឿជាក់ថា៖ ពិធីបំផុសចល
នា រួមដៃដើម្បីសុខភាពនារីវៀតណាមនេះ ជាព្រឹត្តិការណ៍ចាប់ផ្តើម ហើយពីនេះ គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ បណ្ដាអង្គការសង្គម ជួយជ្រោម
ជ្រែង ប្រមូលផ្តុំការ ជួយឧបត្ថម្ភកាន់តែច្រើនថែមទៀត ដើម្បីប្រជាជនទាំងមូល
អាចចូល រួមការធានារ៉ាប់រង សុខាភិបាលដើម្បីសុខភាពប្រជាជនវៀតណាម៕