រួមដំណើរជាមួយសិស្សានុសិស្សនៅតំបន់ព្រៃភ្នំ

(VOVWORLD) - ក្នុងឆ្នាំ ២០២០ មូលនិធិអាហារូបករណ៍ Vu A Dinh និងក្លិប“ ដើម្បី Hoang Sa - Truong Sa ជាទីស្រឡាញ់” បានប្រគល់អាហារូបករណ៍ចំនួន ៨០០០ កន្លែងដល់កូនចៅបងប្អូនជនជាតិភាគតិច និងកោះសមុទ្រ។
រួមដំណើរជាមួយសិស្សានុសិស្សនៅតំបន់ព្រៃភ្នំ - ảnh 1 ទិដ្ឋភាពនៃពិធី

កាលពីថ្ងៃទី ៥ ខែធ្នូ នៅទីក្រុងហូជីមិញ ដោយប្រធាបទ “ ដំណើរនិទាឃរដូវទៅកាន់តំបន់ព្រៃភ្នំ និងកោះសមុទ្រ”នោះមូលនិធិអាហារូបករណ៍ Vu A Dinh និងក្លឹប“ ដើម្បី Hoang Sa - Truong Sa ជាទីស្រឡាញ់” បានរៀបចំកម្មវិធីតបស្នងសងគុណ ប្រគល់ប័ណ្ណសរសើរដល់អង្គការ និងបុគ្គលនានា ក្នុងកិច្ចខិតខំប្រឹងប្រែងបំភ្លឺអនាគតសម្រាបកូនចៅបងប្អូនជនជាតិភាគតិច កោះសមុទ្រ ដើម្បីសង្គមសហគមន៍ មួយអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ ក្នុងឆ្នាំ ២០២០ មូលនិធិអាហារូបករណ៍ Vu A Dinh និងក្លិប“ ដើម្បី Hoang Sa - Truong Sa ជាទីស្រឡាញ់” បានប្រគល់អាហារូបករណ៍ចំនួន ៨០០០ កន្លែងដល់កូនចៅបងប្អូនជនជាតិភាគតិច និងកោះសមុទ្រ។ ទន្ទឹមនឹងនេះ មូលនិធិប្រមូលបានទឹកបាក់ជាង ៧៦ ពាន់លានដុងពីអង្គការ និងបុគ្គលនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ