រួមដៃបើកចេញអនាគតដ៏ល្អប្រសើរសំរាប់ទំនាក់ទំនងចិន-វៀតណាម

រួមដៃបើកចេញអនាគតដ៏ល្អប្រសើរសំរាប់ទំនាក់ទំនងចិន-វៀតណាម - ảnh 1

(VOVworld) - រួមដៃបើកចេញអនាគតដ៏ល្អប្រសើរសំរាប់ទំនាក់ទំនងចិន-វៀត
ណាម។នេះជាចំណងជើងនៃអត្ថបទសរសេររបស់អគ្គលេខាបក្សនិងជាប្រធានរដ្ឋ
ចិនលោក Xi Jinping ដែលបានចុះផ្សាយលើកាសែត Nhan Dan ក្នុងច្បាប់ចេញនាថ្ងៃ
ទី៥ វិច្ចិកា។ក្នុងអត្ថបទនេះ លោក Xi Jinping បានសង្កត់ធ្ងន់ថា ជាអ្នកជិតខាងមិត្ត
ភាព ប្រជាជននៃប្រទេសទាំងពីរវៀតណាម-ចិនមានចំណងមិត្តភាពតាំងពីយូរ
ណាស់មកហើយ។ក្នុងសម័យកាលថ្មីនេះ ដោយមានឧត្តមគតិនិងជំនឿជាក់ស្រ
ដៀងគ្នា វៀតណាមនិងចិនបានជួយឧបត្ថម្ភនិងគាំទ្រគ្នាទៅវិញទៅមកក្នុងបុព្វហេតុ
កសាងលិទ្ធិសង្គមនិយម ធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែសម្បូរបែប ផលប្រយោជ
ន៍រួមកាន់តែបានទូលំទូលាយ ដណ្ដើមបានសមិទ្ធិផលសហប្រតិ បតិ្តការជាក់ស្ដែង
ជាច្រើន។ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រ
លើគ្រប់ជ្រុងជ្រោយសំដៅជំរុញកិច្ចសហប្រតិបតិ្តការលើ វិស័យសេដ្ឋកិច្ចពាណិជ្ជ
កម្ម។ប្រការគួរឲ្យកត់សំគាល់មួយទៀតនោះគឺ ភាគី ទាំងពីបានដោះស្រាយបាន
នូវបញ្ហាព្រំដែនលើដីគោកនិងឈូងសមុទ្រភាគខាងជើងតាមនោះបង្កើតមូលដ្ឋាន
រឹងមាំសំរាប់ស្ថិរភាព សន្តិសុខនិងវឌ្ឍនភាពរួមនៅ តំបន់ព្រំដែននៃប្រទេសទាំង
ពីរ។លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន Xi Jinping បានអះអាងថា ការអភិ
វឌ្ឍន៍ចំណងមិត្តភាពចិន-វៀតណាមមិនត្រឹមតែជា ភារកិច្ចសំខាន់ដែលប្រវត្តិ
សាស្ត្រប្រគល់ជូនប៉ុណ្ណោះទេ ថែមទាំងជាតម្រូវការរួម សមស្របនឹងផល
ប្រយោជន៍យុទ្ធសាស្ត្រនៃភាគីទាំងពីរទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ