រួមដៃរក្សានិងអភិវឌ្ឍន៍ភាសាវៀតណាមក្នុងសហគមន៍ជនវៀតណាមនៅឯបរទេស
(VOVWORLD) - នារសៀលថ្ងៃទី ៦ មករា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានប្រព្រឹត្តទៅសិក្ខាសាលាស្តីអំពីកិច្ចសហការជួយឧបត្ថម្ភការងារបង្ហាត់បង្រៀននិងរៀនសូត្រភាសាវៀតណាមក្នុងសហគមន៍ជន
វៀតណាមនៅឯបរទេស។
រួមដៃរក្សានិងអភិវឌ្ឍន៍ភាសាវៀតណាមក្នុងសហគមន៍ជនវៀតណាមនៅឯបរទេស |
(VOVworld) - នារសៀលថ្ងៃទី ៦ មករា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានប្រព្រឹត្តទៅសិក្ខាសាលាស្តីអំពីកិច្ចសហការជួយឧបត្ថម្ភការងារបង្ហាត់បង្រៀននិងរៀនសូត្រ ភាសាវៀតណាមក្នុងសហគមន៍ជនវៀតណាមនៅឯបរទេស។ នៅសិក្ខាសាលាលើកនេះ មានអាណិកជនវៀតណាមរួមជាមួយកម្មាភិបាលគ្រូបង្រៀនសកលវិទ្យាល័យអ្នកជំនាញភាសា វិទ្យា តំណាងនៃសមាគមទាក់ទងជាមួយជនវៀតណាមនៅឯបរទេស បានចែករំលែបទ ពិសោធន៍ក្នុងការងារបង្ហាត់បង្រៀនភាសាវៀតណាមនៅឯបរទេសវិភាគការលំបាកលំបិនហើយនាំចេញដំណោះស្រាយសំដៅលើកកំពស់ប្រសិទ្ធភាពការងារបង្រៀននិងរៀនសូត្រភាសាវៀតណាមក្នុងសហគមន៍អាណិកជនវៀតណាមនៅឯបរទេស។ បណ្ដាតំណាងបានឯកភាពអំពីភាពចាំបាច់នៃការរក្សានិងពង្រីកយ៉ាងខ្លាំងក្លាថែមទៀតការបង្រៀននិងរៀនសូត្រភាសាវៀតណាមសំរាប់អាណិកជននៅឯបរទេសសំដៅរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិវៀតណាម៕