រ៉ូម៉ានីនឹងក្លាយទៅជាជាមជ្ឈមណ្ឌលផ្ទុកបម្រុងឧបករណ៍វេជ្ជសាស្ត្ររបស់ EU

(VOVWORLD) - មុននេះ នាថ្ងៃទី ១៩ ខែមិនា EC បានប្រកាសផែនការបង្កើតឃ្លាំងផ្ទុកបម្រុងឧបករណ៍វេជ្ជសាស្រ្ត ដូចជាឧបករណ៍ដកដង្ហើមនិ ងរបាំងការពារ វ៉ាក់សាំង សំភារៈក្នុងមន្ទីរពិសោធន៍ ដើម្បីជួយប្រទេស EU ទប់ទល់នឹងជំងឺរាតត្បាត COVID-19 ។
រ៉ូម៉ានីនឹងក្លាយទៅជាជាមជ្ឈមណ្ឌលផ្ទុកបម្រុងឧបករណ៍វេជ្ជសាស្ត្ររបស់ EU - ảnh 1 ការបាញ់ថ្នាំសំលាប់មេរោគនៅ Bucharest ប្រទេសរ៉ូម៉ានី  (រូបថត៖ THX / TTXVN)

ប្រធានគណៈកម្មាធិការអឺរ៉ុប (EC) លោក Ursula von der Leyen បានឲ្យដឹងថារូម៉ានីគឺ ជាប្រទេសដំបូងរបស់សហភាព អឺរ៉ុប (EU) ដែលបានបញ្ជាទិញ និងផ្ទុកបម្រុងឧបករណ៍វេជ្ជសាស្ត្រដោយស្ម័គ្រចិត្ត។

មុននេះ នាថ្ងៃទី ១៩ ខែមិនា EC បានប្រកាសផែនការបង្កើតឃ្លាំងផ្ទុកបម្រុងឧបករ ណ៍វេជ្ជសាស្រ្ត ដូចជាឧបករណ៍ដកដង្ហើមនិ ងរបាំងការពារ វ៉ាក់សាំង សំភារៈក្នុងមន្ទីរពិសោធន៍ ដើម្បីជួយប្រទេស EU ទប់ទល់នឹងជំងឺរាតត្បាត COVID-19 ។

យោងទៅតាម EC បរិមាណឧបករណ៍វេជ្ជសាស្ត្រដែលបានផ្ទុកបម្រុងទាំងនេះ នឹងត្រូវបានរក្សាទុកនៅក្នុងប្រទេសជា សមាជិកមួយឬច្រើនទៀត។ ប្រទេស ដែលរក្សាទំនិញទាំងនេះ ត្រូវ ទទួលខុសត្រូវលើការបញ្ជាទិញឧបករណ៍។

សហគមន៍អ៊ឺរ៉ុបនឹងជួយឧបត្ថម្ភថវិកាចំនួន ៩០% នៃប្រភពមូលនិធិ ហើយមជ្ឈមណ្ឌលសម្របសម្រួលទប់ទល់ជាបន្ទាន់ EC នឹងទទួលបន្ទុកគ្រប់គ្រងការចែកចាយឧបករណ៍ ទាំងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ