រួមមតិទៅលើពង្រាងច្បាប់ផ្ទះស្នាក់នៅនិងច្បាប់អាជីវកម្មអចលនវត្ថុ(ធ្វើវិសោធនកម្ម)

រួមមតិទៅលើពង្រាងច្បាប់ផ្ទះស្នាក់នៅនិងច្បាប់អាជីវកម្មអចលនវត្ថុ(ធ្វើវិសោធនកម្ម) - ảnh 1
រួមមតិទៅលើពង្រាងច្បាប់ផ្ទះស្នាក់នៅនិងច្បាប់អាជីវកម្មអចលនវត្ថុ(ធ្វើវិសោធនកម្ម) (vov.vn)



        VOV-នាព្រឹកថ្ងៃទី២៣សីហានៅទីក្រុង Da Nang ក្រសួងសំណង់និងគណៈ​កម្មាធិការប្រជាជនទីក្រុង​Da Nang បានរៀបចំសិក្ខាសាលាទូទាំងប្រទេសរួមមតិ
​ទៅ​លើពង្រាងច្បាប់ផ្ទះស្នាក់នៅនិងច្បាប់អាជីវកម្មអចលនវត្ថុ(ធ្វើវិសោធនកម្ម)។ ពង្រាងច្បាប់ផ្ទះស្នាក់នៅនិងច្បាប់អាជីវកម្មអចលនវត្ថុ(ធ្វើវិសោធនកម្ម) ត្រូវបាន​កសាងលើមូលដ្ឋានលទ្ធផលវាយតំលៃបូកសរុបការអនុវត្តច្បាប់ទាំងពីរនាបច្ចុប្បន្ន
ដោយក្រសួងសំណង់តាក់តែង។​ថ្លែងមតិនៅសិក្ខាសាលា អនុរដ្ឋមន្ត្រីក្រសួង
​សំណង់​លោក Nguyen Tran Nam បានឲ្យដឹងថា៖

         “ការធ្វើវិសោធនកម្មលើពង្រាងច្បាប់ទាំងពីរនេះសំដៅបង្កើតរបៀងកត្តិយុត
ដើម្បីរដ្ឋមានយន្តការគោលនយោបាយជួយឧបត្ថម្ភអំពីផ្ទះស្នាក់នៅសំរាប់មុខ​សញ្ញា
មានចំណូលទាប គោលនយោបាយសង្គម គ្រួសារក្រីក្រ រួមចំណែកធានា​សុខុមាល
ភាពសង្គម។ ទន្ទឹមនឹងនោះរារាំងការអភិវឌ្ឍន៍ផ្ទះស្នាក់នៅតាមចលនា​មិនតាម
ផែនការដូចជាក្នុងរយៈពេលកន្លងមក៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ