រយៈពេល ២០ ឆ្នាំ ក្រោយពីរឿងភេរវកម្ម ១១ កញ្ញា ឆ្នាំ ២០០១៖ ប្រធានាធិបតីអាមេរិកលោក Joe Biden អំពាវនាវឱ្យប្រជាជនអាមេរិកសាមគ្គីគ្នា

(VOVWORLD) - ក្នុងវីដេអូមួយដែលបានបង្ហោះនៅថ្ងៃទី ១០ ខែកញ្ញា មុនពិធីខួប ២០ ឆ្នាំ នៃរឿងភេរវកម្មថ្ងៃទី ១១ ខែកញ្ញានៅសហរដ្ឋអាមេរិកនោះ ប្រធានាធិបតីអាមេរិកលោក Joe Biden បានអំពាវនាវដល់ប្រជាជនបង្ហាញពីសាមគ្គីភាព - ប្រការ ដែលលោកចាត់ទុកថាជា “កម្លាំងពលំធំបំផុត” របស់ប្រទេសនេះ។
រយៈពេល ២០  ឆ្នាំ ក្រោយពីរឿងភេរវកម្ម ១១ កញ្ញា ឆ្នាំ ២០០១៖ ប្រធានាធិបតីអាមេរិកលោក Joe Biden អំពាវនាវឱ្យប្រជាជនអាមេរិកសាមគ្គីគ្នា - ảnh 1ប្រធានាធិបតីអាមេរិកលោក Joe Biden (រូបថត៖ ttxvn)

នៅថ្ងៃទី ១១ ខែកញ្ញា ប្រធានាធិបទី លោក Joe Biden និងលោកជំទាវទីមួយ Jill Biden បានអញ្ជើញទៅទស្សនាគោលដៅចំនួន ៣ ដែលរងការវាយប្រហារនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ រួមមាន ទីក្រុងញូវយ៉ក មន្ទីរបញ្ចកោណ និងវាលមួយនៅរដ្ឋ Pennsylvania។

សូមបញ្ជាក់ដែរថា នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ ពិភពលោកទាំងមូលត្រូវបានរង្គោះរង្គើនៅពេលដែលភេរវករអាល់កៃដាចំនួន ១៩ នាក់បានប្លន់យន្តហោះដឹកអ្នកដំណើរចំនួន ៤ គ្រឿង ហើយបានវាយប្រហារលើគោលដៅជាបន្តបន្ទាប់នៅសហរដ្ឋអាមេរិក។ ការវាយប្រហារទាំងនេះបានធ្វើឲ្យមនុស្សចំនួន ២ ៩៧៦ នាក់ត្រូវស្លាប់ និងមនុស្សជាង ៦ ០០០ នាក់ទៀតរងរបួស។ ការខូចខាតទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធយ៉ាងហោចណាស់គឺប្រមាណ ១០ ពាន់លានដុល្លារអាមេរិក ព្រមទាំងធ្វើឲ្យមានការខាតបង់នានាសរុប ៣ លានលានដុល្លារអាមេរិក។ សោកនាដកម្មថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ ក៏បានបន្សល់ទុកនូវផលវិបាកអំពីសុខភាព និងស្នាមរបួសផ្លូវចិត្តរាំរ៉ៃ ជាពិសេសចំពោះប្រជាជនទីក្រុងញូវយ៉កផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ