រយៈពេល ២០ ថ្ងៃដែលវៀតណាមគ្មានអ្នកឆ្លងថ្មី កូវីដ ១៩ ឡើយ

(VOVWORLD) - រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺចំនួន ៩៤៧ នាក់ ហើយមានអ្នកជំងឺ ៣៥ នាក់ត្រូវស្លាប់។

នាព្រឹកថ្ងៃទី ២២ ខែកញ្ញា (គិតពីម៉ោង ១៨ ថ្ងៃទី ២១ ដល់ម៉ោង ៦ ព្រឹកថ្ងៃទី ២២ ខែកញ្ញា) វៀតណាមមិនមានអ្នកឆ្លងថ្មីកូវីដ ១៩ ឡើយ។  នេះជាថ្ងៃទី ២០ ជាប់ៗគ្នា ដែលអ្នកដែលគ្មានអ្នកឆ្លងថ្មី កូវីដ ១៩ នៅក្នុងសហ គមន៍។ ប្រទេសវៀតណាមនៅតែមានអ្នកជំងឺកូវីដ ១៩ ចំនួន ១.០៦៨ នាក់ដដែល។

រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺចំនួន ៩៤៧ នាក់ ហើយមានអ្នកជំងឺ ៣៥ នាក់ត្រូវស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ