រយៈពេល ២៥ ឆ្នាំដែលវៀតណាមចូលរួមអាស៊ាន៖ វៀតណាម - សមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់អាស៊ាន

(VOVWORLD) - ការចូលរួមក្នុងអាស៊ានបាននាំមកជូនវៀតណាមនូវបរិយាកាសសន្តិភាព ស្ថិរភាព និងបង្ករលក្ខណៈងាយស្រួលជាច្រើនសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
រយៈពេល ២៥ ឆ្នាំដែលវៀតណាមចូលរួមអាស៊ាន៖ វៀតណាម - សមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់អាស៊ាន - ảnh 1លោក Tran Duc Binh  ឯកអគ្គរដ្ឋទូត - ប្រធានបេសកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំអាស៊ាន (រូបថតៈ TTXVN)

អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយសារពត៌មានក្នុងឱកាសរំលឹកខួបលើកទី ២៥ ឆ្នាំដែលវៀតណាមចូលរួមជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឯកអគ្គរដ្ឋទូត - ប្រធានបេសកម្មអចិន្រ្តៃយ៍របស់ វៀតណាមប្រចាំអាស៊ានលោក Tran Duc Binh បានអះអាងថា ការដែលវៀតណាមចូលរួមជាសមាជិកអាស៊ាន នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩៩៥ បានបើកចេញទំព័រថ្មី សម្រាប់កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ការចូលរួមក្នុងអាស៊ានបាននាំមកជូនវៀតណាមនូវបរិយាកាសសន្តិភាព ស្ថិរភាព និងបង្ករលក្ខណៈងាយស្រួលជាច្រើនសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ វៀតណាមតែងតែជាប្រទេសសមាជិកសកម្មនិងមានការទទួលខុសត្រូវក្នុងអាស៊ាន។ វៀតណាម បានចូលរួមវិភាគទានយ៉ាងសំខាន់ក្នុងការកំណត់ទិសដៅអភិវឌ្ឍន៍និងក្នុងសេចក្តីសម្រេចចិត្តជាច្រើនរបស់អាស៊ាន។  វៀតណាមបានបំពេញយ៉ាងល្អនូវទំនួលខុសត្រូវរបស់ខ្លួនក្នុងនាមជាសមាជិកភាព ដោយទទួលរៀបចំសកម្មភាពសំខាន់ៗជាច្រើនរបស់អាស៊ាន ដូចជា ការរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី ៦ នៅទីក្រុងហាណូយ។ (១៩៩៨) បំពេញយ៉ាងល្អនូវអាណត្តិធ្វើជាប្រធានអាស៊ាន ២០០០-២០០១ និងបានបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ ២០១០ ប្រកបដោយជោគជ័យ ជាមួយនឹងលទ្ធផលគួរឲ្យកត់សម្គាល់។

បច្ចុប្បន្ននេះ វៀតណាមកំពុងបំពេញនូវតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០។ នៅក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ-១៩កំពុងឆ្លងរាលដាលដូចបច្ចុប្បន្ននេះ ចាប់ពីដើមឆ្នាំមក វៀតណាមបានរួមសហការយ៉ាងសកម្មនិងទាន់ពេលវេលាជាមួយបណ្តាប្រទេសអាស៊ាន ដោយបានអនុវត្តគំនិតផ្តួចផ្តើមជាច្រើន និងសហការជាមួយដៃគូដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។

លើកពីនេះទៅទៀត វៀតណាមក៏បានរួមវិភាគទានវិជ្ជមានជាច្រើន ក្នុងការរក្សាសាមគ្គីភាព ការស្រុះចិត្តគំនិតនិងគោលជំហររួមក្នុងអាស៊ាន លើបញ្ហាតំបន់និងអន្តរជាតិ រួមទាំងបញ្ហាសមុទ្រខាងកើត ដែលរួមចំណែកដល់ការថែរក្សាសន្តិភាព សន្តិសុខ ស្ថេរភាពនិងការអភិវឌ្ឍក្នុងតំបន់។ ខ្លឹមសារមួយដែលប្រទេសនានាចាប់អារម្មណ៍ នោះគឺវៀតណាមនិងអាស៊ានកំពុងចរចាជាមួយចិន អំពីក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) និងធានាថា នេះជាឯកសារប្រកបដោយប្រសិទ្ធភាពនិងមានសុពលភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ