រយៈពេល ២៥ ឆ្នាំនៃទំនាក់ទំនងវៀតណាម - អាមេរិក៖ បំផ្លាញចោល “ផ្ទាំងថ្ម” នៅក្នុងទំនាក់ទំនងវៀតណាម - អាមេរិក

(VOVWORLD) -  ក្នុងឱកាសអបអរសាទរខួបលើកទី ២៥ ឆ្នាំ នៃទំនាក់ទំនង វៀតណាម - អាមេរិក (១៩៩៥-២០២០) លោកឯកអគ្គរដ្ឋទូត Le Van Bang អតីត អនុរដ្ឋមន្រ្តី ការបរទេសបានចែករំលែកនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ចាប់ពីពេលដែលប្រទេសទាំងពីរមានប្រក្រតីភាពឡើងវិញ។

រយៈពេល ២៥ ឆ្នាំនៃទំនាក់ទំនងវៀតណាម - អាមេរិក៖ បំផ្លាញចោល “ផ្ទាំងថ្ម” នៅក្នុងទំនាក់ទំនងវៀតណាម - អាមេរិក - ảnh 1ទិដ្ឋភាពនៃពិធីចាប់ផ្តើមខួប ២៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - អាមេរិកនៅទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក)  

ក្នុងរយៈពេល ៩ ឆ្នាំធ្វើការនៅសហរដ្ឋអាមេរិកក្នុងនាមជាប្រធានការិយាល័យទំនាក់ទំនង ភារធាវី និងជាឯកអគ្គរដ្ឋទូតដើមដំបូងនៅសហរដ្ឋអាមេរិក (អាណត្តិ ១៩៩៥-២០០០) ឯកអគ្គរដ្ឋទូត លោក Le Van Bang គឺជាអ្នកដែលបានឃើញផ្ទាល់ភ្នែកនូវដំណើរការចរចាធ្វើឱ្យមានប្រក្រតីភាពក្នុងទំនាក់ទំនងរវាងវៀតណាម និងសហរដ្ឋអាមេរិក។ ក្នុងឱកាសអបអរសាទរខួបលើកទី ២៥ ឆ្នាំ នៃទំនាក់ទំនងវៀតណាម - អាមេរិក (១៩៩៥ -២០២០) លោកឯកអគ្គរដ្ឋទូត Le Van Bang អតីតអនុរដ្ឋមន្រ្តី ការបរទេសបានចែករំលែកនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ចាប់ពីពេលដែលប្រទេសទាំងពីរមានប្រក្រតីភាពឡើងវិញ។

ធ្វើការវាយតម្លៃអំពីការអភិវឌ្ឍក្នុងទំនាក់ទំនងវៀតណាម - អាមេរិកនាពេលបច្ចុប្បន្ននេះ បើប្រៀបធៀបនឹង ២៥ ឆ្នាំកន្លងមក ឯកអគ្គរដ្ឋទូតលោក Le Van Bang បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងវៀតណាម - អាមេរិកនាពេលបច្ចុប្បន្ន បើប្រៀបធៀបទៅនឹងអតីតកាល ២៥ ឆ្នាំ គឺ “ខុសគ្នាដូចមេឃនិងដី”។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងសហរដ្ឋអាមេរិកមានការអភិវឌ្ឍដោយឥតឈប់ឈរ វៀតណាមបានឆ្លងកាត់អតិរេកពាណិជ្ជកម្មជាបន្តបន្ទាប់ ហើយសហរដ្ឋអាមេរិកបានក្លាយជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម។

យ៉ាងណាមិញ លោកឯកអគ្គរដ្ឋទូតបានជឿជាក់ថា នៅពេលអនាគតទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងមានការរីកចម្រើនយ៉ាងល្អប្រសើរជាង។  ទន្ទឹមជាមួយនឹងកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសទាំងពីរកំពុងចែករំលែកនូវគោលដៅសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍និយាយដោយឡែកនិងពិភពលោកទាំងមូលនិយាយរួម។

ដូចគ្នានេះដែរ សហរដ្ឋអាមេរិកចង់ចូលរួមជាមួយ វៀតណាមក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនិងសណ្តាប់ ធ្នាប់នៅអាស៊ីអាគ្នេយ៍និងអាស៊ីប៉ាស៊ីហ្វិក។ ហេតុដូច្នេះ ទំនាក់ទំនងរវាងវៀតណាមនិងអាមេរិកនឹងបន្តអភិវឌ្ឍន៍ទៅមុខទៀតជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ