រយៈពេល ៤០ ឆ្នាំនៃការតស៊ូដើម្បីការពារព្រំដែនភាគខាងជើង: បញ្ជាក់ពីការពិតនៃប្រវត្តិសាស្រ្តនិងភាពស្របច្បាប់របស់វៀតណាមក្នុងការតស៊ូដើម្បីការពារព្រំដែនភាគខាងជើង

(VOVWORLD) - នាថ្ងៃទី ១៥ ខែកុម្ភៈ នៅទីក្រុងហាណូយ បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាមបានសហការជាមួយសមាគមវិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រវៀតណាម រៀបចំសិក្ខាសាលា “ការតស៊ូដើម្បីការពារព្រំដែនភាគខាងជើងនៃមាតុប្រទេស - រយៈពេល ៤០ ឆ្នាំ ក្រឡេកមើលឡើងវិញ  (១៩៧៩-២០១៩)”។ 
រយៈពេល ៤០ ឆ្នាំនៃការតស៊ូដើម្បីការពារព្រំដែនភាគខាងជើង: បញ្ជាក់ពីការពិតនៃប្រវត្តិសាស្រ្តនិងភាពស្របច្បាប់របស់វៀតណាមក្នុងការតស៊ូដើម្បីការពារព្រំដែនភាគខាងជើង - ảnh 1សាស្ត្រាចារ្យ បណ្ឌិត Nguyen Quang Thuan ថ្លែងក្នុងសិក្ខាសាលា  “ការតស៊ូដើម្បីការពារព្រំដែនភាគខាងជើងនៃមាតុប្រទេស - រយៈពេល ៤០ ឆ្នាំ ក្រឡេកមើលឡើងវិញ  (១៩៧៩-២០១៩)”

នៅឯសិក្ខាសាលានេះ សាស្ត្រាចារ្យ បណ្ឌិត Nguyen Quang Thuan ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមបានឲ្យដឹងថា៖ សិក្ខាសាលានេះគឺជាឱកាសមួយដើម្បីក្រឡេកមើលឡើងវិញនូវព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រដែលបានកើតឡើងកាលពី ៤០ ឆ្នាំមុនដោយស្មោះត្រង់និងសត្យានុម័ត  តាមនោះ បង្កើនសាមគ្គីភាពនិងជំរុញទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងប្រទេសនិងប្រទេសជាតិទូទាំងពិភពលោក។

រយៈពេល ៤០ ឆ្នាំនៃការតស៊ូដើម្បីការពារព្រំដែនភាគខាងជើង: បញ្ជាក់ពីការពិតនៃប្រវត្តិសាស្រ្តនិងភាពស្របច្បាប់របស់វៀតណាមក្នុងការតស៊ូដើម្បីការពារព្រំដែនភាគខាងជើង - ảnh 2ទិដ្ឋភាពនៃសិក្ខាសាលា  

បទបង្ហាញ ចំនួន ៦០ នៅក្នុងសិក្ខាសាលានេះ បានផ្តោតលើបញ្ហាជាមូលដ្ឋានដែលក្នុងនោះបញ្ជាក់ពីការពិតប្រវត្តិសាស្រ្តនិងភាពស្របច្បាប់របស់វៀតណាមក្នុងការតស៊ូដើម្បីការពារព្រំដែនភាគខាងជើងរបស់មាតុប្រទេស។ របាយការណ៍មួយចំនួនក៏ បានផ្តល់នូវមេរៀនទ្រឹស្តី ការអនុវត្តជាក់ស្តែងនិងមេរៀនប្រវត្តិសាស្រ្តដែលបានដកចេញពីការប្រយុទ្ធនេះ រួមចំណែកដល់ការអប់រំស្មារតីសាមគ្គីភាព ឆន្ទៈប្តេជ្ញា ដើម្បីកសាងប្រទេសជាតិសម្បូររុងរឿងក្នុងបរិបទដែលស្ថានភាពនៃពិភពលោកនិងតំបន់មានបម្រែបម្រួលយ៉ាងស្មុគ្រស្មាញមិនអាចព្យាករណ៍បានមុននោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ