រយៈពេល ៤៥ ឆ្នាំនៃទំនាក់ទំនងវៀតណាម - ទួរគី៖ សក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
(VOVWORLD) - ថ្ងៃនេះ វៀតណាម និងទួរគីបានប្រារព្ធ ខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូត (៧ មិថុនា ១៩៧៨ - ៧ មិថុនា ២០២៣)។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅទួរគីលោក Do Son Hai បានផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវៀតណាមប្រចាំនៅទីក្រុង Hatay (រូបថត៖ TTXVN) |
ក្នុងបទសម្ភាសជាមួយអ្នកយកព័ត៌មានវៀតណាមប្រចាំនៅអឺរ៉ុបខាងត្បូង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅទួរគី លោក Do Son Hai បានអះអាងថា ទំនាក់ទំនងទ្វេភាគីទទួលបានសមិទ្ធិផលគួរឲ្យកត់សម្គាល់ដែលមិននឹកស្មានដល់ បន្ទាប់ពីរយៈពេល ៤៥ ឆ្នាំមក ប៉ុន្តែនៅតែមានសក្ដានុពលជាច្រើន សម្រាប់ការអភិវឌ្ឍឡើងកម្ពស់ថ្មីមួយទៀត។ ដើម្បីសម្រេចបាននូវគោលដៅនេះ លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា ប្រទេសទាំងពីរត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអំពីប្រទេស ប្រជាជន និងទីផ្សារសម្រាប់ប្រជាជននៃប្រទេសនីមួយៗ។ ជាពិសេស គួរយកចិត្តទុកដាក់ចំពោះការប្រើប្រាស់បច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ (ជាពិសេសបណ្តាញសង្គម) សម្រាប់សកម្មភាពផ្សព្វផ្សាយ។ ភាគីទាំងពីរក៏ត្រូវបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរក្នុងការជ្រៀតចូលទីផ្សាររបស់គ្នាទៅវិញទៅមក; មានសកម្មភាព និងគោលនយោបាយជាក់ស្តែង ដើម្បីគាំទ្រ និងជំរុញការបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាវៀតណាម - ទួរគី ហើយដំបូងបង្អស់គឺក្នុងវិស័យកសិកម្ម - រុក្ខាប្រមាញ់ - នេសាទ។ គោលដៅចំពោះមុខ គឺប្រទេសទាំងពីរត្រូវជំរុញកិច្ចសន្ទនាលើកទី៨ នៃគណៈកម្មាធិការចម្រុះនៃសេដ្ឋកិច្ច -ពាណិជ្ជកម្ម វៀតណាម-ទួរគី៕